សម្តេចក្រឡាហោម ស ខេង ជំរុញឲ្យអាជ្ញាធរ និងប្រជាពលរដ្ឋ នៅឃុំស្នឹងស្រុកបាណន់ បង្កើតជាភូមិមួយផលិតផលមួយ

បាត់ដំបង៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង បានជំរុញឲ្យអាជ្ញាធរ និងប្រជាពលរដ្ឋនៅឃុំស្នឹងស្រុកបាណន់ បង្កើតជាភូមិមួយផលិតផលមួយ ព្រោះឃុំស្នឹងនេះ មានឈ្មោះល្បីថា ផ្អកត្រីប្រៃ ឆ្ងាញ់ជាងគេ ភូមិប្រជាពលរដ្ឋយើងនីមួយៗ នៅ ឃុំ ស្រុកផ្សេងគ្នាតែងតែមានឈ្មោះ ល្បីពីផលិតផលរៀងៗខ្លួន។

សម្តេចលើកឡើងបែបនេះ នារសៀលថ្ងៃទី១ ខែមីនាឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា១ខ្នង២ជាន់១២បន្ទប់ នៃសាលាបឋមសិក្សានិតព្រិល និងសមិទ្ធផលនានាស្ថិតនភភូមិគរ ឃុំស្នឹងស្រុកបាណន់ខេត្តបាត់ដំបង។

ពិធីនេះបានរៀបឡើងដោយមានការអញ្ជើញចូលរូលរួមពីលោក សុខ លូ អភិបាលខេត្តបាត់ដំបង,លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត, សមាជិករាជរដ្ឋាភិបាល, អ្នកតំណាងរាស្រ្ត, ប្រធានក្រុមការងារចុះមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ ,ប្រធានមន្ទីរនានាជុំវិញខេត្ត កងកម្លាំង, អាជ្ញាធរឃុំនានានិង ប្រជាពលរដ្ឋស្រុបាណន់, លោកគ្រូអ្នកគ្រូ សិស្សានុសិស្សចូលរួមជាច្រើននាក់ទៀត។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងកោតសរសើរដល់សប្បុរសជនក្នុង និងក្រៅប្រទេស និងក្រុមការងារ បានជួយកសាងអគារសិក្សាថ្មីនេះឡើង ដើម្បីបំពេញតំរូវការសិស្សានុសិស្សបានចូលរៀនសូត្រមានចំណេះដឹង គឺជាថ្នាលបណ្តុះបណ្តាលដ៏ល្អលើវិស័យអប់រំបង្កើនធនធានមនុស្ស ដល់កូនចៅជំនាន់ក្រោយបន្តវេណកសាង និងការពារសន្តិភាពឲ្យមានការរីចម្រើនខ្លាំងសម្រាប់ពួកគេនៅពេលអនាគត់។

ក្នុងនាមរាជរដ្ឋាភិបាលនៃកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដោយបានប្រសូតចេញពីការបោះឆ្នោត គឺដឹកនាំដោយគណបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាលបានផ្សាររភ្ជាប់ជាមួយប្រជាពលរដ្ឋ គឺជាកិច្ចស្នូល ចំបងគិតគូពីផលប្រផលប្រយោជន៍ប្រជាពលរដ្ឋ ផលប្រយោជន៍ប្រទេសជាតិធំជាងផលប្រយោជន៍អ្វីទាំងអស់ ចឹងហើយទើបគណបក្សប្រជាជនបានជាប់ឆ្នោត បង្កើតរដ្ឋាភិបាលតែម្តង។

ដូច្នេះទើបយើងរៀបយន្តការពីរដែលមានស្រាប់ ដែលមានចែងនៅក្នុងរដ្ឋធម្មនុញរបស់យើង និងរដ្ឋបាលថ្នាក់ក្រោមជាតិ មានខេត្ត ក្រុងស្រុក ឃុំ សង្កាត់ នេះជារច្នាសម្ព័ន្ធរដ្ឋបាលដែលរដ្ឋធម្មនុញយើងបានចែង ក្រៅពីនេះយើងយន្តការផ្សេងទៀត។

១៖ ក្រុមការងាររាជរដ្ឋាភិបាលអាចចុះមូលដ្ឋានបានរៀងរាល់ថ្ងៃធ្វើការរបស់រដ្ឋគឺបានកំណត់ទៅតាមច្បាប់ ក្រុមការងារទាំង២ខាងលើនេះ តែងបានយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាធំ រហូតមកដល់បច្ចុប្បន្ន។
២៖ ក្រុមការងារគណបក្សប្រជាជនគិតតែការកសាងចំនួនសមាជិកគណបក្សប៉ុណ្ណោះទេ ក៏ប៉ុន្តែគិតគូរពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាធំ គ្រាន់តែថាក្រុមការងារគណបក្សធ្វើការងារគណបក្សក៏ដូចជាការងារផ្សេងទៀតនៅមូលដ្ឋាន បានតែថ្ងៃឈប់សម្រាករបស់រដ្ឋគឺថ្ងៃសៅរ៍ ថ្ងៃអាទិត្យឬថ្ងៃ ដែលសម្រាករបស់រដ្ឋដោយច្បាប់បទដ្ឋានគតិយុត្តិ។

ក្រៅពីនេះ យើងមិនមានសិទ្ធធ្វើការគណបក្សនោះទេ ប៉ុន្តែសម្រាប់ការងាររាជរដ្ឋាភិបាល យើងថ្ងៃណាក៏បានដែរ ចាប់ពីចន្ទដល់ថ្ងៃសុក្រ យើងចុះមកមូលដ្ឋានដើម្បីជួយប្រជាពលរដ្ឋ ការងារសន្តិសុខ សណ្តាប់ធ្នាប់ ឬ វិស័យសេដ្ឋកិច្ចសង្គម ជាដើម -ល- គឺមានការខុសឆ្គងទៅច្បាប់នោះទេ ចឹងហើយទើបក្រុមការងារទាំង២នេះ ផ្សារភ្ជាប់ជាមួយគ្នាចុះមកមូលដ្ឋានជាប្រចាំ ហើយការងារនេះគ្មានរបបណាអាចធ្វើបានទេ តាំងពីឆ្នាំ១៩៧៩ ថ្ងៃ៧មករា មកទោះបីជាយើងពុំទាន់មានសុខសន្តិភាពនៅមានសង្គាមក៏ដោយ។

នាឱកាសនោះដែរ សម្តេច បានជំរុញឲ្យអាជ្ញាធរនិងប្រជាពលរដ្ឋនៅឃុំស្នឹងស្រុកបាណន់ បង្កើតជាភូមិមួយផលិតផលមួយព្រោះឃុំស្នឹងនេះ មានឈ្មោះល្បីថា ផ្អកត្រីប្រៃឆ្ងាញ់ជាងគេ ក៏ដូចជាភូមិប្រជាពលរដ្ឋយើងនីមួយៗ នៅ ឃុំ ស្រុកផ្សេងទៀតតែងតែមានឈ្មោះល្បីពីផលិតផលរបស់គេរៀងៗខ្លួនផងដែរ៕ 









Powered by Blogger.