ពលរដ្ឋក្រុងព្រះសីហនុសុខចិត្តវាយផ្ទះចោលបើកផ្លូវឱ្យធំទូលាយ ក្រោយមានការសម្របសម្រួល
ព្រះសីហនុ៖ ពិតជាបងប្អូនប្រជាពលរដ្ឋគំរូមែនដែលហ៊ានកាត់និងវ៉ៃផ្ទះរបស់ខ្លួនចេញ ដើម្បីសហការជាមួយអាជ្ញាធរមូលដ្ឋានក្រុងព្រះសីហនុ បើកផ្លូវឱ្យបានធំទូលាយ ងាយស្រួលធ្វើដំណើរ និងងាយស្រួលដល់អាជ្ញាធរមានសមត្ថកិច្ចជួយអន្តរាគមន៍បានទាន់ពេលវេលាក្នុងករណីមានគ្រោះអគ្គិភ័យកើតឡើងដោយប្រការណាមួយ។
លោក អភិបាលក្រុងព្រះសីហនុបានបន្ថែមថា ដោយមានកិច្ចសហកាល្អរវាងបងប្អូនប្រជាពលរដ្ឋជាច្រើនគ្រួសារដែលបានរងផលប៉ះពាល់និងរដ្ឋបាលក្រុងព្រះសីហនុ ក្រោយពួកគាត់បានឈ្វេងយល់គ្រប់ៗគ្នាពីសារសំខាន់នៃការបើកផ្លូវដើម្បីធ្វើការអភិវឌ្ឍក្រុង ក្រោយពីមានការសម្របសម្រួលពន្យល់ពីរដ្ឋបាលក្រុង រហូតធ្វើឱ្យពួកគាត់យល់ព្រមបើកផ្លូវថ្មីមួយខ្សែនេះទាំងអស់គ្នា។ ចំពោះផ្លូវថ្មីមួយខ្សែខាងលើនេះ មានប្រវែង១៤០ម៉ែត្រ និងទទឹង៦ម៉ែត្រ ហើយរដ្ឋបាលក្រុងនឹងធ្វើការចាក់បេតុងជូនពួកគាត់ឱ្យបានល្អស្អាត។
ជាមួយគ្នានោះដែរ លោកអភិបាលក្រុងព្រះសីហនុក៏បានសូមធ្វើការកោតសរសើរដល់បងប្អូនប្រជាពលរដ្ឋដែលបានយោគយល់សហការដើម្បីធ្វើឱ្យក្រុងព្រះសីហនុកាន់តែមានភាពល្អប្រសើរព្រោះថា ក្រុងព្រះសីហនុជាក្រុងមួយដែលជាប់ចំណាត់ថ្នាក់លេខ១ ជាទីក្រុងស្អាតនាពេលបច្ចុប្បន្ននេះ៕
Post a Comment