ជោគជតារាសី សម្រាប់ថ្ងៃអាទិត្យ ទី០៥ ខែមីនា ឆ្នាំ២០២៣

ជោគជតារាសី សម្រាប់ថ្ងៃអាទិត្យ ១៤កើត​ ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣ ដែលមានដូចតទៅ ៖

ឆ្នាំជូត៖ (ធាតុទឹក ពង្សទេវតាប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំជូត ថ្ងៃនេះរាសី មធ្យម។ លោកអ្នកប្រហែលជាមានអារម្មណ៍ថាហត់នឿយក្នុងជីវិត។ ចូរលៃលករកពេលវេលាសម្រាក ថែទាំសុខភាព និងបន្ធូរអារម្មណ៍ដោយការចេញទៅកន្សាន្តជាមួយគ្រួសារ។ ចំពោះបញ្ហាស្នេហានិងគ្រួសារគឺ នឹងគ្មានបញ្ហាអ្វីនោះឡើយប្រសិនជាលោកអ្នកចេះបង្រួមបញ្ហាពីធំមកតូច។

ឆ្នាំឆ្លូវ៖ (ធាតុដី ពង្សមនុស្សប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំឆ្លូវ មធ្យម។ ទំនាយទាយថា លោកអ្នកមានរឿងរ៉ាវជាច្រើនដែលត្រូវដោះស្រាយ ប៉ុន្តែបើទោះបីជាដោះមិនបានល្អក្ដី ក៏លោកអ្នកនៅតែរក្សាស្ថិរភាពបានជាធម្មតា មិនបង្កបញ្ហាធ្ងន់ធ្ងរអ្វីឡើយ។ ចំពោះរឿងគ្រួសារ និងស្នេហាគឺជានានឹងគ្នាជាប្រក្រតី។

ឆ្នាំខាល៖ (ធាតុឈើពង្សយក្សស្រី) អស់លោកអ្នកដែលកើតឆ្នាំខាល ថ្ងៃនេះរាសីល្អបង្គួរ។ ទំនាយទាយថា លោកអ្នកនឹងមានអារម្មណ៍ស្រស់ថ្លានិងពេញដោយថាមពល។ ប៉ុន្តែចូរកុំយកថាមពលដែលលោកអ្នកមានទៅបន្តុះបង្អាប់អ្នកដទៃនោះឡើយ។ សម្រាប់ក្នុងរង្វង់គ្រួសារ និងស្នេហា គឺមិនអាចខ្វះគ្នាបានដូចទឹកនិងត្រី។

ឆ្នាំថោះ៖ (ធាតុឈើពង្សមនុស្សស្រី) អស់លោកអ្នកដែលកើតឆ្នាំថោះ ថ្ងៃនេះរាសី ធ្លាក់ចុះ។ ថ្ងៃនេះទំនាយទាយថា លោកអ្នកនឹងជួបរឿងរ៉ាវជាច្រើនក្នុងជីវិត។ ចូរធ្វើការផ្លាស់ប្ដូរដោយបោះចោលនូវគ្រឿងហ្មងសៅទាំងឡាយចេញពីជីវិត ហើយបង្កើតអារម្មណ៍ស្រស់ស្រាយដោយការនិយាយនិងបង្ហាញកាយវិការល្អៗទៅមនុស្សនៅជុំវិញខ្លួន។ សម្រាប់រឿងគ្រួសារ និងស្នេហា គឺនឹងគ្មានបញ្ហាអ្វីនោះទេ បើសិនជាលោកអ្នកកាន់ចិត្តខន្តី។

ឆ្នាំរោង៖ (ធាតុមាសពង្សទេវតាប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំរោង ឡើងខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះ ទំនាយទាយថា លោកអ្នកនឹងជួបរឿងលាភយស ដែលបានមកពីមនុស្សជិតដិត។ ចូររក្សាទ្រព្យនោះដោយធម៌ នោះវានិងហុចផលល្អដល់លោកអ្នក។ ចំពោះរង្វង់គ្រួសារ និងស្នេហាគឺមានតែការយល់ចិត្ត យល់ថ្លើមគួរឱ្យមោទនៈ។

ឆ្នាំម្សាញ់៖ (ធាតុភ្លើងពង្សមនុស្សប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំម្សាញ់ថ្ងៃនេះ ឡើងខ្ពស់ត្រដែត។ ទំនាយទាយថា បើសិនជាលោកអ្នកមានបញ្ហាល្អក់កករជាមួយគ្រួសារឬមិត្តភក្ដិក្ដីមកជាយូរ ឬថ្មីៗនេះក្ដី ចូរចាប់យកឱកាសល្អថ្ងៃនេះ ដើម្បីធ្វើការសម្រុះសម្រួលគ្នាវិញ ព្រោះលោកអ្នកនឹងទទួលបានដំណោះស្រាយឈ្នះៗទាំងសងខាង។ ចំពោះក្នុងរង្វង់គ្រួសារ និងស្នេហា សែនមហាមានសុភមង្គល។

ឆ្នាំមមី៖ (ធាតុភ្លើង ពង្សទេវតាស្រី) អស់លោកអ្នកដែលកើតក្នុងឆ្នាំមមី ថ្ងៃនេះរាសីល្អបង្គួរ។ ទំនាយទាយថា រាល់កិច្ចការងារដែលលោកអ្នកធ្វើក្នុងថ្ងៃនេះ គឺនឹងសម្រេចលទ្ធផលជាទីប្រសើរ។ ចូរបន្ថែមជំនឿចិត្តដោយការទុកចិត្តលើខ្លួនឯង នោះលទ្ធផលនឹងកាន់តែខ្ពស់គួរឱ្យមោទនៈ។ ចំពោះបញ្ហាគ្រួសារនិងស្នេហាគឺបញ្ចេញពន្លឺត្រចះត្រចង់គួរឱ្យសរសើរ។

ឆ្នាំមមែ៖ (ធាតុមាសពង្សទេវតាស្រី) ថ្ងៃនេះលោកអ្នកដែលកើតឆ្នាំ មមែ រាសីឡើងខ្ពស់ត្រដែត។ ពន្លឺនៃក្ដីសង្ឃឹមថ្មីនិងជ្រាបចូលមកក្នុងជីវិតលោកអ្នកនៅក្នុងថ្ងៃនេះ។ ចូរចាប់ឱកាស ហើយចែកចាយពន្លឺនោះទៅកាន់អ្នកផងទាំងឡាយ នោះបុណ្យកុសលកើតមានលើអ្នកទាំងជាតិមុខនិងជាតិក្រោយ។ ងាកមក គ្រួសារនិងស្នេហា គឺមានតែភាពផ្អែមល្ហែម។

ឆ្នាំវក៖ (ធាតុដែកពង្សយក្សប្រុស) ថ្ងៃនេះលោកអ្នកដែលកើតឆ្នាំ វក រាសីធ្លាក់ចុះ។ ទំនាយទាយថា ថ្ងៃនេះលោកអ្នកត្រូវតែខាំមាត់សង្កត់ចិត្តបន្ដិច ព្រោះមានរឿងខ្លះនឹងធ្វើឱ្យលោកអ្នកមានអារម្មណ៍ឆេវឆាវ។ ការងារមួយចំនួនដែលលោកអ្នកកាន់ក្នុងដៃ គឺមិនទទួលបានលទ្ធផលល្អឡើយ។ ចូរគ្រាន់តែទម្លាក់វាចុះ ហើយចាប់ផ្ដើមវាជាថ្មីនៅថ្ងៃស្អែកបន្ទាប់។ ចំពោះរឿងគ្រួសារ និងស្នេហា សូមមានការយោគយល់គ្នាឱ្យបានខ្ពស់។

ឆ្នាំរកា៖ (ធាតុដែកពង្សយក្សប្រុស) អស់លោកអ្នកដែលកើតឆ្នាំរកា ថ្ងៃនេះរាសី ធ្លាក់ចុះ។ ទំនាយទាយថា លោកអ្នកមិនគួរនិយាយចេញនូវអ្វីដែលលាក់ទុកចិត្តប្រាប់អ្នកដទៃទាំងអស់នោះទេ។ ព្រោះថាបុគ្គលខ្លះរង់ចាំស្ដាប់រឿងរ៉ាវរបស់អ្នកដើម្បីចាំតែសើចចម្អក។ ចំពោះរឿងគ្រួសារ និងស្នេហា គឺសូមផ្តល់តម្លៃឱ្យគ្នាឱ្យបានខ្ពស់។

ឆ្នាំច៖ (ធាតុដី ពង្សយក្សស្រី) លោកអ្នកដែលកើតឆ្នាំ ច ថ្ងៃនេះរាសីល្អបង្គួរ។ ទំនាយទាយថាលោកអ្នកនឹងមានក្ដីសង្ឃឹមថ្មីរីកដុះដាលខ្លាំង ប៉ុន្តែក៏ពុំមែនមានន័យថាអ្នកត្រូវតែធ្វើវាទាំងអស់នោះទេ។ ចូរចាប់យកឱកាសធំណាមួយ ហើយទុកអ្វីដែលមិនចាំបាច់នៅថ្ងៃស្អែកចុះ។ ចំពោះស្នេហានិងគ្រួសារ គឺផ្អែមល្ហែមដូចទឹកត្នោតខែប្រាំង។

ឆ្នាំកុរ៖ (ធាតុទឹកពង្សមនុស្សស្រី) រាសីរបស់លោកអ្នកដែលកើតឆ្នាំ កុរ ថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកប្រហែលជាមានគម្រោងក្នុងការចាប់អាជីវកម្មអ្វីមែនទេ? ចូរធ្វើវាចុះ នោះនឹងបានផលសម្រេចហោង។ ចំពោះរឿងគ្រួសារ និងស្នេហា គឺល្អប្រសើរ គាប់ចិត្ត គាប់ភ្នែកអ្នកផង៕

Powered by Blogger.