ជោគជតារាសី សម្រាប់ថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០២៣
ជោគជតារាសី សម្រាប់ថ្ងៃចន្ទ ១៤រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ដែលមានដូចតទៅ៖
ឆ្នាំជូត៖ (ធាតុទឹក ពង្សទេវតាប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំជូត ថ្ងៃនេះធ្លាក់ចុះ។ រាល់កិច្ចការងារទាំងឡាយរបស់លោកអ្នកនៅថ្ងៃនេះ មានភាពរកាំរកូសមិនរលូនសោះឡើយ។ សម្រាប់ក្នុងរង្វង់គ្រួសារ និងស្នេហា មិនមានបញ្ហាអ្វីជាមួយគ្នានោះទេ តែគប្បីបន្ថែមការយកចិត្តទុកដាក់ចំពោះគ្នានឹងគ្នាបន្តិច ។
ឆ្នាំឆ្លូវ៖ (ធាតុដីពង្សមនុស្សប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំឆ្លូវ ថ្ងៃនេះមធ្យម។ រាល់ជំនួញជួញដូររបស់លោកអ្នកគឺដំណើរការធម្មតា គ្រាន់តែមិនសូវកាក់កប ប៉ុន្តែក៏មិនដល់ថ្នាក់ខាតបង់ឡុងចុងនោះដែរ។ ចូរគ្រាន់តែអត់ធ្មត់ ហើយជន្នះនូវឧបសគ្គមួយនេះរហូតដល់ថ្ងៃថ្មីមកដល់ នោះអ្វីៗនឹងល្អប្រសើរ។ សម្រាប់ក្នុងរង្វង់គ្រួសារ និងស្នេហា គឺមានភាពល្អក់កករបន្ដិចបន្តួច។
ឆ្នាំខាល៖ (ធាតុឈើពង្សយក្សស្រី) អស់លោកអ្នកដែលកើតឆ្នាំខាល ថ្ងៃនេះរាសី ល្អមធ្យម ។ មុននឹងសម្រេចចិត្តធ្វើអ្វីមួយ សូមគិតគូរឱ្យបានល្អិតល្អន់ ព្រោះថាការសម្រេចចិត្តលឿនពេកអាចនាំរឿងសៅហ្មងចំពោះខ្លួននិងក្រុមគ្រួសារ។ ចំណែកឯ រឿងគ្រួសារ និងស្នេហា មានភាពផ្អែមល្ហែមជាមួយគ្នា ដូចសព្វមួយដង។
ឆ្នាំថោះ៖ (ធាតុឈើ ពង្សមនុស្សស្រី) អស់លោកអ្នកដែលកើតឆ្នាំថោះ ថ្ងៃនេះរាសី ល្អបង្គួរ។ ថ្ងៃនេះទំនាយទាយថា លោកអ្នកនឹងជួបនូវលាភសំណាងមកពីមនុស្សស្និទ្ធស្នាល ដែលធ្លាប់តែអាក់អន់ស្រពន់ចិត្តនឹងគ្នា។ រីឯរឿងគ្រួសារ និងស្នេហា គឺមានតែភាពផ្អែមល្ហែមរវាងគ្នានឹងគ្នា។
ឆ្នាំរោង៖ (ធាតុមាស ពង្សទេវតាប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំរោង ថ្ងៃនេះ មធ្យម ។ បើសិនជាលោកអ្នកចង់ចាប់ដៃគូសហការរកស៊ីអ្វីមួយនោះ គឺពិបាកនឹងទទួលបានលទ្ធផលល្អណាស់។ ចំពោះរង្វង់គ្រួសារ និងស្នេហា គប្បីរក្សាពាក្យសច្ច និងទំនុកចិត្តចំពោះគ្នានិងគ្នា បើមិនដូចនោះទេ គឺអាចនឹងមានរឿងសៅហ្មងជាក់ជាមិនខាន។
ឆ្នាំម្សាញ់៖ (ធាតុភ្លើង ពង្សមនុស្សប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំម្សាញ់ថ្ងៃនេះ មធ្យម។ លោកអ្នកត្រូវប្រុងប្រយ័ត្នជានិច្ចក្នុងការធ្វើដំណើរផ្លូវជិត ផ្លូវឆ្ងាយ។ បើនៅក្នុងរង្វង់គ្រួសារ និងស្នេហា មានរឿងល្អក់កករសៅហ្មងចិត្តខ្លះ ។
ឆ្នាំមមី៖ (ធាតុភ្លើង ពង្សទេវតាស្រី) អស់លោកអ្នកដែលកើតក្នុងឆ្នាំមមី ថ្ងៃនេះរាសី ល្អបង្គួរ។ រាល់គម្រោងដែលលោកអ្នកប៉ងមកជាយូរ គឺអាចសម្រេចបានក្នុងថ្ងៃនេះ។ ប៉ុន្តែ ចូរកុំបង្ហាញភាពខ្សោយរបស់លោកអ្នកដល់អ្នកដទៃដឹង ហើយព្យាយាមបោះជំហានទៅមុខជានិច្ចមិនថាក្នុងការងារ ការសិក្សានោះទេ។ ចំពោះបញ្ហាគ្រួសារនិងស្នេហា គឺចុះសម្រុងគ្នាជាធម្មតា។
ឆ្នាំមមែ៖ (ធាតុមាស ពង្សទេវតាស្រី) ថ្ងៃនេះលោកអ្នកដែលកើតឆ្នាំ មមែ រាសី ធ្លាក់ចុះ។ អស់បណ្ដាមិត្តភក្ដិដែលធ្លាប់តែស្និទ្ធស្នាលក៏ប្រែជាមិនយល់ចិត្ត ហើយអ្នកខ្លះចូលមកក្នុងជីវិតអ្នកដើម្បីតែប្រយោជន៍អ្វីមួយ។ ចូរមានចិត្ត អត់ធ្មត់ ខន្ដី ដោះស្រាយបញ្ហាដោយសន្តិវិធី។ ចំពោះរង្វង់គ្រួសារ និងស្នេហា គឺមានភាពប្រសើរឡើង ប្រសិនជាកាន់ចិត្តខន្តី។
ឆ្នាំវក៖ (ធាតុដែក ពង្សយក្សប្រុស) ថ្ងៃនេះលោកអ្នកដែលកើតឆ្នាំ វក ឡើងខ្ពស់ត្រដែត។ ទំនាយទាយថា រាល់កិច្ចការងារតូចធំដែលលោកអ្នកធ្វើក្នុងថ្ងៃនេះរមែងសម្រេចបានលទ្ធផលល្អជាទីគាប់ចិត្ត។ ចំពោះរឿងគ្រួសារ និងស្នេហា គឺល្អូកល្អិនចំពោះគ្នា នឹងមានតែភាពសុខដុមរមនា។
ឆ្នាំរកា៖ (ធាតុដែក ពង្សយក្សប្រុស) អស់លោកអ្នកដែលកើតឆ្នាំរកា ថ្ងៃនេះរាសី ឡើងខ្ពស់ត្រដែត។ រាល់កិច្ចការងារគ្រប់យ៉ាងរបស់អស់លោកអ្នករមែងសម្រេចទៅយ៉ាងរលូន ហើយទទួលបានលទ្ធផលផ្លែផ្កាជាទីគាប់ប្រសើរ។ ចំពោះរឿងគ្រួសារ និងស្នេហា មានភាពផ្អែមល្ហែង ប្រកបដោយភាពទុកចិត្តគ្នា។
ឆ្នាំច៖ (ធាតុដី ពង្សយក្សស្រី) លោកអ្នកដែលកើតឆ្នាំ ច ថ្ងៃនេះរាសីល្អបង្គួរ។ ទំនាយទាយថា អស់កិច្ចការដែលលោកអ្នកធ្វើក្នុងថ្ងៃនេះ គឺទទួលលទ្ធផលផ្លែផ្កាគួរឱ្យកត់សម្គាល់។ ដោយសារតែកាន់ចិត្តធ្ងន់ ការមិនតបតចំពោះបញ្ហាដោយហិង្សាធ្វើឱ្យលោកអ្នកក្លាយជាមនុស្សម្នាក់ដែលមានការស្រឡាញ់ចូលចិត្តពីអ្នកផង។ ចំពោះរឿងគ្រួសារ និងស្នេហា មានភាពផ្អែមល្ហែម ក្នាញ់ក្នក់ដាក់គ្នាជាធម្មតា។
ឆ្នាំកុរ៖ (ធាតុទឹក ពង្សមនុស្សស្រី) រាសីរបស់លោកអ្នកដែលកើតឆ្នាំ កុរ ថ្ងៃនេះ ឡើងខ្ពស់ត្រដែត។ ថ្ងៃនេះ ជាថ្ងៃលាភថ្ងៃជ័យរបស់លោកអ្នកទាំងការងារតូចធំ មុខជំនួញផ្សេងៗ។ ចំពោះរឿងគ្រួសារ និងស្នេហា មានភាពផ្អែមល្ហែម និងកក់ក្ដៅក្នុងចិត្តឥតឧបមា៕
Post a Comment