មេទ័ពជើងទឹកម្នាក់សុំការអន្តរាគមន៍ពីនាយករដ្ឋមន្ត្រីបន្ទាប់ពីមេបញ្ជាការមូលដ្ឋានទ័ពរាមវាយកម្ទេចរបងព័ទ្ធដីរបស់ខ្លួន

ខេត្តព្រះសីហនុ៖ ឧត្តមនាវីឯក ក្រួច គីមធន់ អគ្គលេខាធិការរងនៃគណកម្មការជាតិសន្តិសុខលម្ហសមុទ្រ  អះអាងថា ឯកឧត្តម ឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការមូលដ្ឋានទ័ពរាម​ បានបញ្ជាឱ្យកម្លាំងរបស់ខ្លួនមកវាយកម្ទេចរបងខ្សែលួសដែលលោកបានហ៊ុំព័ទ្ធដីរបស់លោកចំនួន៩០០ម៉ែត្រការ៉េ រំលោភយកដីរបស់លោក។  លោកក៏បានស្នើទៅកាន់សម្តេចតេជោ នាយករដ្ឋមន្ត្រី ឱ្យជួយអន្តរាគមន៍បញ្ហានេះ។

«ឯកឧត្តម អ៊ុក សីហា មេបញ្ជាការមូលដ្ឋានទ័ពរាម​ ដីគាត់នៅជាប់នឹងព្រំដីរបស់ខ្ញុំដែរ តែដីគាត់មានដល់ទៅ១៥ម៉ឺនម៉ែត្រការ៉េឯណោះ រីឯដីខ្ញុំបាទមានតែ៩០០ម៉ែត្រការ៉េ ខ្ញុំនឹកស្មានមិនដល់ថា ហេតុអ្វីក៏គាត់មានចិត្តបំពាន»។ នេះជាការលើកឡើងរបស់ ឧត្តមនាវីឯក ក្រួច គន្ធន់។ បើតាម ឧត្តមនាវីឯក ក្រួច គីមធន់ អះអាងថាលោកធ្លាប់ជាមិត្តរួមអាវុធនឹងឯកឧត្តម អ៊ុក សីហា មេបញ្ជាការមូលដ្ឋានទ័ពរាម​៕

ឯកឧត្តម ឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការមូលដ្ឋានទ័ពរាម​
ឯកឧត្តម ឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការមូលដ្ឋានទ័ពរាម​
Powered by Blogger.