លោក Frank Kendall អាម៉េរិក និងហ្វីលីពីននឹងប្រកាសទីតាំងយោធាថ្មីក្នុងកិច្ចព្រមព្រៀង EDCA ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន
សហរដ្ឋអាម៉េរិក និងហ្វីលីពីននឹងប្រកាសទីតាំងថ្មីឱ្យបានឆាប់តាមដែលអាចធ្វើទៅបានសម្រាប់កិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិ (EDCA) ដែលត្រូវបានពង្រីក ដែលផ្តល់ឱ្យមហាអំណាចលោកខាងលិចចូលទៅកាន់មូលដ្ឋានយោធានៅក្នុងប្រទេសអាស៊ីអាគ្នេយ៍កាន់តែច្រើន។
ប្រធានាធិបតីហ្វីលីពីនលោក ហ្វឺឌីណាន់ ម៉ាកូស ជេអរ (Ferdinand Marcos Jr)កាលពីខែមុនបានផ្តល់សិទ្ធិឱ្យសហរដ្ឋអាម៉េរិកចូលទៅកាន់មូលដ្ឋានយោធាចំនួន ៤ ទីតាំងនៃទីតាំងដែលមានស្រាប់ចំនួន ៥ ក្រោមកិច្ចព្រមព្រៀង EDCA ឆ្នាំ២០១៤។
រដ្ឋលេខាធិការកងទ័ពអាកាសអាម៉េរិក លោក Frank Kendall បាននិយាយបន្ទាប់ពីជួបជាមួយប្រមុខការពារជាតិហ្វីលីពីន លោក Carlito Galvez នៅមូលដ្ឋានទ័ពអាកាស Basa ក្នុងទីក្រុង Pampanga ភាគខាងជើងនៃរដ្ឋធានីម៉ានីល ជាកន្លែងដែលពួកគេបានដឹកនាំពិធីបើកការដ្ឋានសាងសង់ផ្លូវរត់យន្តហោះរបស់មូលដ្ឋានឡើងវិញ។
លោក Kendall បាននិយាយនៅក្នុងសន្ទរកថា ៖«ព្រឹត្តិការណ៍ថ្ងៃនេះ គឺជាការបង្ហាញជាក់ស្តែងនៃកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការការពារជាតិដែលបានពង្រឹងរបស់យើង ដែលជាសសរស្តម្ភសំខាន់នៃសម្ព័ន្ធភាពអាម៉េរិក និងហ្វីលីពីន។ កិច្ចព្រមព្រៀងនេះទៀតសោតបង្កើតសន្ធិសញ្ញាការពារទៅវិញទៅមករបស់យើង ដែលអនុវត្តគ្រប់ទីកន្លែងនៅក្នុងសមុទ្រចិនខាងត្បូង ឬសមុទ្រហ្វីលីពីនខាងលិច»។
គួរបញ្ជាក់ថា ការស្តារឡើងវិញនូវផ្លូវរត់របស់យន្តហោះគឺជាផ្នែកមួយនៃទឹកប្រាក់ចំនួន ៨២ លានដុល្លារដែលសហរដ្ឋអាម៉េរិកបានបម្រុងទុកសម្រាប់ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធនៅទីតាំងចំនួន ៥ ដែលមានស្រាប់ ក្រោមកិច្ចព្រមព្រៀង EDCA ៕
Post a Comment