Neymar នឹងអវត្តមានពេញមួយរដូវកាល ដោយសាររបួសកជើងធ្ងន់ធ្ងរ

ខ្សែប្រយុទ្ធរបស់ក្រុមអ្នកមានបារាំង Paris Saint Germain កីទ្បាករ Neymar នឹងអវត្តមានពេញមួយរដូវកាល ដោយសាររបួសកជើង ហើយត្រូវធ្វើការវះកាត់កជើងបន្ទាន់។ កីទ្បាករសញ្ជាតិប្រេស៊ីលរូបនេះ បានទទួលរងរបួសកជើងធ្ងន់ធ្ងរ អំទ្បុងពេលប្រកួតជាមួយនឹងក្រុ Lille នៅឯកីទ្បដ្ឋាន Le Parc des Princes កាលពីថ្ងៃទី១៩ ខែកុម្ភះ ឆ្នាំ២០២៣ កន្លងទៅ...។

ជុំវិញបញ្ហាខាងលើនេះ PSG បានបញ្ជាក់ថា៖ ខ្សែប្រយុទ្ធវ័យ៣១ឆ្នាំរូបនេះ បានរងរបួសកជើងញឹកញាប់ណាស់ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយត្រូវធ្វើការវះកាត់ជាចាំបាច់ ដើម្បីចៀសវាងកុំឱ្យរបួសកាន់តែធ្ងន់ធ្ងរជាងនេះទៅទៀត។ បន្ថែមលើនេះ កីឡាករ Neymar នឹងត្រូវសម្រាកព្យាបាលរបួសកជើង ៣ទៅ៤ខែ មុនរូបគេ អាចវិលត្រលប់មកកាន់ទីលានវិញបាន។ ក្រុម PSG នឹងធ្វើដំណើរទៅកាន់ទីក្រុង Munich ដើម្បីប្រកួតជាមួយក្រុម Bayern នៅជើងទីពីរ នៃវគ្គ១៦ក្រុមចុងក្រោយក្របខណ្ឌ UEFA Champions League នៅឯកីទ្បដ្ឋាន Allianz Arena នាថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ ខណៈជើងទីមួយ ធ្វើឡើងនៅឯកីទ្បដ្ឋាន Le Parc des Princes ក្រុម PSG ចាញ់ Bayern Munich ០-១។

គួរជម្រាបថា កាលពីអំទ្បុង World Cup ឆ្នាំ២០២២ កីទ្បាករ Neymar ក៏បានអវត្តមានពីរប្រកួតផងដែរ ជាមួយក្រុមជម្រើសជាតិប្រេស៊ីល បន្ទាប់ពីរងរបួសកជើងក្នុងការប្រកួតបើកឆាកតទល់នឹងស៊ែប៊ីនៅវគ្គជម្រុះតាមពូល ខណៈដែលខ្សែប្រយុទ្ធវ័យ៣១ឆ្នាំរូបនេះ​ ​អវត្តមាន​ក្នុង​ការ​ប្រកួត Copa America ឆ្នាំ២០១៩ ក្រោយពីរងរបួសសរសៃពួរ​កជើងខាងស្តាំ ហើយត្រូវអវត្តមាន​ជា​ច្រើន​សប្តាហ៍កាលពី​ឆ្នាំ២០២១ ដោយ​មាន​របួស​ស្រដៀង​គ្នានេះដែរ...៕

Powered by Blogger.