ចាប់ខ្លួនបានហើយ! ជនសង្សយ័ ជាឃាត.ករ.ចាក់សម្លាប់ ស្ត្រីជាសង្សារធ្វើការនៅ រោងចក្រមួយក្នុងតំបន់សេដ្ឋកិច្ចពិសេសចេជាង
ខេត្តព្រះសីហនុ ៖ លោកឧត្តម សេនីយ៌ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ឲ្យក្រុមការងារកោះសន្តិភាពដឹងមុននេះថា ជនសង្សយ័ម្នាក់ដែលជាឃា.តករចា.ក់សម្លា.ប់ស្ត្រីជាសង្សារធ្វើការនៅរោងចក្រមួយក្នុងតំបន់សេដ្ឋកិច្ចពិសេសចេជាង ស្ថិតក្នុងឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីវេលាម៉ោងជិត១០យប់ថ្ងៃទី១ មីនា ២០២៣ ហើយរត់គេចខ្លួននោះ បច្ចុប្បន្ននគរបាលនាយកដ្ឋានព្រហ្មទណ្ឌ អគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយនគរបាលខេត្តព្រះសីហនុ និងសមត្ថកិច្ចជំនាញពាក់ពន្ធ័ចាប់ខ្លួនបានហើយ កាលពីវេលាម៉ោងជិត១រសៀលថ្ងៃទី៧ មីនា ឆ្នាំ២០២៣នេះ តាមផ្លូវជាតិលេខ៣ ក្នុងសង្កាត់ចោមចៅ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យឈ្មោះ ឡូត ម៉ុក ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកម្មកររោងចក្រស្រុកកំណើត ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
គិតត្រឹមវេលាម៉ោង២រសៀលថ្ងៃទី៧ មីនា នេះដែរ ជនសង្ស័យត្រូវបានបញ្ជូនចេញពីក្រសួងមហាផ្ទៃទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុតែម្ដង ។
សូមរំលឹកឡើងវិញថា នារីជាកម្មការិនីរោងចក្រម្នាក់បានស្លា.ប់នៅនឹងកន្លែងក្នុងបរិវេណរោងចក្រ ដោយសារបុរសម្នាក់ចា.ក់នឹងកាំបិ.តត្រូវចំក្រោមក្លៀក ។ ករណីនេះត្រូវបានសមត្ថកិច្ចអះអាងថា បង្កឡើងដោយបុរសជាសង្សាររបស់នាង សង្ស័យជារឿងភ្លើងប្រច័ណ្ឌ។
ហេតុការណ៍ខាងលើនេះបានកើតមានឡើងកាលពីវេលាម៉ោង៩និង៣៦នាទីយប់ថ្ងៃទី ១ មីនា ឆ្នាំ២០២៣ នៅចំណុចច្រកទ្វារផ្លូវចូល រោងចក្របេវឈីវើ ក្នុងតំបន់សេដ្ឋកិច្ចពិសេស ចេជាង ស្ថិតក្នុងភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
តាមប្រភពពីសមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យម្នាក់ឈ្មោះឡូត ម៉ុក ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកម្មកររោងចក្រ មានស្រុកកំណើត នៅឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប ហើយបច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ចំណែកជនរងគ្រោះឈ្មោះ សៀក ស៊ាវឡី ភេទស្រី អាយុ២២ឆ្នាំ មុខរបរកម្មការនីរោងចក្រ មានស្រុកកំណើត នៅឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ និងស្នាក់នៅបន្ទប់ជួលជាមួយនឹងជនសង្ស័យ ក្នុងភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ អ្នកទាំង២ជាគូសង្សារនឹងគ្នា ។
តាមប្រភពដដែលបានបន្តថា ជនសង្ស័យបានធ្វើសកម្មភាពដោយប្រើកាំបិ.តចុងស្រួច ចា.ក់ទៅលើជនរងគ្រោះត្រូវត្រង់ក្រោមក្លៀកខាងឆ្វេងចំនួន១កាំបិត បណ្តាលឲ្យស្លា.ប់នៅនឹងកន្លែងតែម្តង ។ ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យបានបើកម៉ូតូរត់គេចខ្លួនភ្លាមៗបាត់ ។
តាមប្រភពពីសមត្ថកិច្ចដដែលបានបន្ថែមថា ជនសង្ស័យនិងនារីរីរងគ្រោះ បានជួលបន្ទប់ស្នាក់នៅជាមួយគ្នា ក្នុងនាមជាសង្សារ ដោយបុរសជាជនសង្ស័យមកជួលបន្ទប់ដែលនៅបច្ចុប្បន្ននោះមុនរយៈពេលប្រមាណជា3ខែហើយ ។ ដោយឡែកនារីរងគ្រោះទើបតែមករួមរស់នៅជាមួយគ្នាក្នុងបន្ទប់ជួលនោះបានរយៈពេលប្រមាណជាមួយខែប៉ុណ្ណោះ ។
ទោះជាយ៉ាងណា នៅមិនទាន់មានប្រភពព័ត៌មានច្បាស់ការណាមួយបញ្ជាក់ថា បុរសជាជនសង្ស័យប្រច័ណ្ឌនារីរងគ្រោះជាមួយនរណាម្នាក់នោះទេ តែគ្រាន់តែគេបង្ហើបក្រៅផ្លូវការថា នារីរងគ្រោះជាមនុស្សមានរូបសម្រស់ស្អាតសមរម្យ និងស៊ីវីល័យ ។ យ៉ាងណា បច្ចុប្បន្នសមត្តកិច្ចកំពុងធ្វើការស្រាវជ្រាវស្វែងរកចាប់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់ ៕
Post a Comment