TikTok កំពុងក្លាយជាមុខសញ្ញាហាមឃាត់ដ៏សំខាន់នៅសហរដ្ឋ ដែលត្រៀមដាក់ចេញសេចក្តីព្រាងច្បាប់នៅសប្តាហ៍នេះ
Read News TV ៖ សមាជិកព្រឹទ្ធសភាអាមេរិកពីររូបគ្រោងដាក់ចេញសេចក្តីព្រាងច្បាប់ទៅលើកម្មវិធីកម្សាន្ត TikTok នៅសប្តាហ៍នេះ ក្នុងគោលបំណងអនុញ្ញាតឱ្យរដ្ឋាភិបាល «ហាមឃាត់» ការប្រើប្រាស់ផលិតផលបច្ចេកវិទ្យាបរទេសជាពិសេសកម្មវិធីដែលគ្រប់គ្រងដោយចិន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣។
លោក Mark Warner ដែលជាប្រធានគណៈកម្មាធិការស៊ើបការណ៍សម្ងាត់ព្រឹទ្ធភាបាននិយាយថា TikTok នឹងក្លាយជា «សក្តានុពលមួយ» សម្រាប់ការត្រួតពិនិត្យនៅក្រោមច្បាប់នេះ។ សេចក្តីព្រាងច្បាប់នេះកើតឡើងនៅពេលដែល TikTok ស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងជុំវិញការព្រួយបារម្ភថា ទិន្នន័យអំពីអ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិកអាចបញ្ចប់នៅក្នុងដៃរបស់រដ្ឋាភិបាលចិន។
គួរបញ្ជាក់ដែរថា កាលពីសប្តាហ៍មុនសេតវិមានបានផ្តល់ពេលដល់ភ្នាក់ងាររដ្ឋាភិបាលចំនួន ៣០ ថ្ងៃដើម្បីធានាថា TikTok មិនមាននៅលើឧបករណ៍ និងប្រព័ន្ធសហព័ន្ធណាមួយឡើយ។ រដ្ឋជាង ៣០ របស់សហរដ្ឋអាមេរិក កាណាដា និងស្ថាប័នគោលនយោបាយសហភាពអឺរ៉ុបក៏បានហាមឃាត់ TikTok ពីការបញ្ចូលទៅក្នុងឧបករណ៍របស់រដ្ឋផងដែរ៕
Post a Comment