អាជ្ញាធរសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណចេញមុខបំភ្លឺករណីពលរដ្ឋរិះគន់ រឿងផ្ញើម៉ូតូ ផ្ញើរថយន្ត យកលុយដាក់ហោប៉ៅ
ខេត្តបន្ទាយមានជ័យ៖ ក្រោយផ្ទុះការចោទប្រកាន់ពីពលរដ្ឋ ជុំវិញ ការផ្ញើម៉ូតូរ ផ្ញើថយន្ត យកលុយដាក់ហោប៉ៅ ពេលនេះ អាជ្ញាធរសង្កាត់ទឹកថ្លា បានចេញមុខបកស្រាយ ជុំវិញបញ្ហាចោទប្រកាន់ថា បានដាក់បារ៉ាសលើផ្លូវសាធារណៈ ឱ្យរថយន្ត-ម៉ូតូ ចូលផ្ញើនៅចំណតខ្លួន ដើម្បីប្រមូលលុយដាក់ហោប៉ៅនោះ ជាការមិនពិត...។
ជាមួយគ្នានោះ លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានឱ្យដឹងថា គោលដៅដែលអាជ្ញាធរធ្វើនេះ គឺដើម្បីការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ តែមួយមុខគត់ ចំពោះការចោទប្រកាន់មកលើអាជ្ញាធរសមត្ថកិច្ច ថាបើកកន្លែងផ្ញើម៉ូតូឡាននោះ មិនមាននោះទេ ពីរព្រោះរាល់ការ ដាក់ទទួលផ្ញើ ម៉ូតូឡាន គឺមានបងប្អូនអាជីវករ រៀបចំកន្លែងដើម្បីទទួលផ្ញើហើយ មួយវិញទៀត ចំពោះបងប្អូនដែលបើកកន្លែងផ្ញើ ត្រូវជូនដំណឹងមកកាន់អាជ្ញាធរមានសមត្ថកិច្ចមានទំនាក់ទំនងគ្នា ក្នុងពេលមាន បញ្ហាណាមួយកេីតជាយថាហេតុ ដើម្បីឱ្យអាជ្ញាធរស្រួលកំណត់មុខសញ្ញាបង្រា្កប។
ដោយឡែក ព្រះគ្រូចៅអធិការវត្តភ្នំបាក់លើ ព្រះនាម ស្ងួន ហ៊ុល បានឱ្យដឹងថា ក្នុងរយៈពិធីបុណ្យបញ្ចុះខណ្ឌសីមា មានប្រជាពុទ្ធបរិស័ទចូលរួមច្រីនរណាស់ ក្នុងមួយរាត្រីប្រមាណជាង៥ពាន់នាក់ ដូច្នេះ ដើម្បី ធានានូវសុវត្ថិភាព ក្នុងការធ្វើដំណើរ គណៈកម្មការវត្ត បានពិភាក្សាជាមួយកងកម្លាំង សម្រេចធ្វើការផ្អាកការឆ្លងកាត់ និងតម្រូវឱ្យវាងផ្លូវនៅពេលមនុស្សបុកមកច្រើន នឹងបើកឱ្យឆ្លងកាត់នៅពេលថ្ងៃជាធម្មតាវិញ។
សូមបញ្ជាក់ថា ចំពោះមតិលើកឡើងរបស់ពលរដ្ឋដែលរស់នៅមូលដ្ឋានខាងលើ បានឱ្យដឹងថា អាជ្ញាធរដាក់ បារ៉ាសវាងផ្លូវ ផុតមុខផ្ទះរបស់ពួកគាត់ អ៊ីចឹង...ពួកគាត់មិនអាចប្រកបអាជីវកម្មអ្វីបាន ព្រោះមុនពេលរៀបចំ កម្មវិធីនេះ អ្នកខ្លះខំចាក់ដីផង ធ្វើរបងផង គិតថាដើម្បីដាក់ទទួលផ្ញើម៉ូតូឡាន បានលុយខ្លះចិញ្ចឹមជីវភាព តែក្រោយមក អាជ្ញាធរត្រូវឱ្យវាងផ្លូវបែបនេះ ពួកគាត់រកស៊ីមិនបាន ទើបប្រជាពលរដ្ឋសម្រេចចិត្តតវ៉ា និង រិះគន់អាជ្ញាធរ តាមរយៈបណ្ដាញសង្គម (Facebook )តែម្ដង៕ រាយការណ៍ដោយ៖ ឈុន មករា
Post a Comment