ក្រុមយុវជន២ក្រុម ប្រយុទ្ធគ្នា ដោយបានប្រើដុំឥដ្ឋគប់គ្នា បណ្ដាលឲ្យភាគីម្ខាងស្លា.ប់ម្នាក់នៅក្នុងសមរភូមិ
ខេត្តបាត់ដំបង ៖ ការប្រយុទ្ធគ្នារវាងក្រុមយុវជន២ក្រុម ដោយបានប្រើដុំឥដ្ឋគប់គ្នា បណ្ដាលឲ្យភាគីម្ខាងស្លា.ប់ម្នាក់នៅក្នុងសមរភូមិ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី៣០ ខែមេសា នៅចំណុចស្ដុបច្រមុះជ្រូក ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង។
បើតាមប្រភពព័ត៌មានបានឱ្យដឹងថា ក្រុមយុវជនទាំងពីរខាងលើនេះ បានប៉ះប្រយុទ្ធគ្នា ដោយប្រើដុំឥដ្ឋគប់គ្នា។ ប្រភពខ្លះឱ្យដឹងដែរថា ក្រុមនេះបានគប់គ្នាទៅវិញទៅមក តែប្រភពខ្លះទៀតថា ភាគីច្បាំងចា.ញ់បានឌឺដងឲ្យភាគីច្បាំងឈ្នះ នៅពេលកំពុងជិះម៉ូតូបណ្ដើរគ្នាទាំងហ្វូង មុនពេលផ្ទុះសង្គ្រាម ទើបភាគីដែលឈ្នះតាមគប់ជាមួយនឹងដុំឥដ្ឋត្រូវចំកញ្ចឹង.កជនម្នាក់ បណ្ដាលឲ្យរងរបួសធ្ងន់ តែក្រោយមកក៏ស្លាប់ពេលបក្សពួកបញ្ជូនដល់មន្ទីរពេទ្យ។
អធិការក្រុងបាត់ដំបង លោក ពេជ្រ សារ៉ែន បានប្រាប់ថា បើតាមការបំភ្លឺខ្លះៗពីភាគីដែលមានអ្នកស្លា.ប់ គឺពួកខ្លួនមានគ្នា៩នាក់ជិះម៉ូតូ៥គ្រឿង រីឯភាគីម្ខាងទៀតដែលជាអ្នកឈ្នះ មានគ្នាតែ២នាក់ទេ ជិះម៉ូតូមួយគ្រឿង។
លោកអធិការបានបញ្ជាក់ថា តាមចម្លើងបឋមពីភាគីដែលស្លា.ប់ គឺពួកគេមិនធ្លាប់ស្គាល់គ្នានោះទេ។ ហើយអំពើហិ.ង្សានេះ គឺផ្ដើមចេញពីការជិះម៉ូតូមើលមុខគ្នា រួចបោះសម្ដីឌឺដងគ្នាទៅវិញទៅមក ទើបឈានដល់ទាញដុំឥដ្ឋគប់គ្នាតែម្តង។
លោក ពេជ្រ សារ៉ែន បានបន្ថែមថា ជនម្នាក់ដែលស្លា.ប់ គឺត្រូវភាគីម្ខាងគប់ចំកញ្ចឹង.កខាងក្រោយ ដែលទំនងពេលកំពុងជិះម៉ូតូ។ ពេលនេះ កម្លាំងជំនាញបាននិងកំពុងសួរនាំភាគីដែលចាញ់ ដើម្បីស្រាវជ្រាវរកអត្តសញ្ញាណភាគីម្ខាងទៀត ចាត់ការតាមនីតិវិធីច្បាប់៕
Post a Comment