សម្តេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន ឧបត្ថម្ភ តារាសម្ដែងបញ្ញា សិទ្ធ ចំនួន ៣ម៉ឺនដុល្លារ ដេីម្បីព្យាបាលម្ដាយ
សម្ដេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០២៣ នេះ បានបង្ហោះសារតាម តេឡេក្រាមផ្លូវការរបស់សម្តេចដែលមានខ្លឹមសារថា ៖ តាមរយះការផ្សាយរបស់កោះ
សន្តិភាព ។
សម្ដេចតេជោ " ខ្ញុំទើបដឹងថាតារាសំដែងបញ្ញា សិទ្ធបាត់មុខពីសិល្បៈដើម្បីរកប្រាក់ព្យាបាលជម្ងឺម្តាយ។
ពេលនេះកូនកតញ្ញូម្នាក់នេះកំពុងត្រូវការជំនួយដើម្បីជួយដល់ម្តាយ។ ខ្ញុំនិងភរិយាសូមចូលរួមចំនួន
៣មុឺនដុល្លារ(30,000$)សម្រាប់ក្មួយចាត់ចែងព្យាបាលម្តាយឲ្យទាន់ពេល។
សូមក្មួយបញ្ញា សិទ្ធទាក់ទងមកលោក សេង ទៀងដែលកំពុងផ្ទេរប្រាក់តាមគណនីនៅABA របស់ក្មួយតាមលេខទូរសព្វ័ 012 961971។ ប្រសិនមានការខ្វះខាតខ្ញុំពិនិត្យតាមក្រោយទៀត។ ជូនពរដល់ម្តាយក្មួយឆាប់បានជាសះស្បើយ"។
Post a Comment