គ្រោះ រន្ទះបាញ់ ​ឪពុក រង-របួស ​កូនប្រុស ​បាន​ស្លា.ប់ នៅ​នឹង​កន្លែង​ កើតហេតុ កណៈ កំពុង​ជិះទូក​នេសាទ​ត្រី​នៅ​​សមុទ្រ ពេលមេឃមាន​ភ្លៀង

ខេត្តព្រះសីហនុ ៖ បុរស​ម្នាក់​ជា​កូន​បាន​ស្លា.ប់​នៅ​នឹង​កន្លែង​ រីឯ​ម្នាក់​ទៀត​ជា​ឪពុក​បាន​រង​របួសស្រាល​ ក្នុង​ហេតុការណ៍​គ្រោះ​ធម្មជាតិ​រន្ទះបាញ់​ ​ខណៈ​​ដែល​ជន​រង​គ្រោះ​ទាំង​២នាក់​កំពុង​ជិះទូក​នេសាទ​ត្រី​នៅ​​សមុទ្រ ពេលមេឃ​ភ្លៀង ។

ហេតុការណ៍​​ខាងលើ​នេះ​បាន​កើត​មាន​ឡើង​កាលពវេលាម៉ោ​​ង៦​ព្រឹក​​ថ្ងៃ​ទី​២៧ មេសា ឆ្នាំ​​២០២៣ នៅ​ចំណុច​មុខ​ឃ្លោង​កោះ​ខ្យង ស្ថិត​នៅ​ភូមិ​កោះ​ខ្យង ឃុំ​អូរជ្រៅ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។​

លោក​វរៈសេនីយ៍ឯក​អ៊ួ​ង វុ​ទ្ធី​អធិការ​នគរបាល​ស្រុក​ព្រៃ​នប់​ បាន​ឲ្យ​ដឹង​ថា ជនរង​គ្រោះ​ទាំង​​២នាក់​ខាងលើ ក្នុងនោះ​ម្នាក់​​​​​ឈ្មោះ បេន ខាវ ភេទ​ប្រុស អាយុ​២១​ឆ្នាំ​មុខរបរ​នេសាទ មាន​ទីលំនៅ​ភូមិ​កោះ​ខ្យង ឃុំ​អូរ​ជ្រៅ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ​ (​បាន​ស្លា.ប់​ធ្លាក់​ចូល​ក្នុង​ទឹកសមុទ្រ​) ​ត្រូវជា​កូន និង​ ​ឈ្មោះ​ផេ​ន បេន ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ​ មុខរបរ​នេសាទ​ ​ត្រូវជា​ឪពុក​ ​រង​របួសស្រាល​។

លោក​អធិការ​បាន​បន្ត​ថា តាម​កា​បំភ្លឺ​របស់​ជនរងគ្រោះ​ជា​ឪពុក​ឈ្មោះ ផេ​ន បេន បានអោយ​ដឹង​ថា ​មុនពេលកើតហេតុ កាលពី​វេលា​ម៉ោង​៥ទៀប​ភ្លឺថ្ងៃកើតហេតុ​ ​​​ពួក​គាត់​ទាំង​២​នាក់​ឪពុក​កូន​បាន​ចេញ​​ទៅ​​នេសាទ​ដោយ​អូស​កន្ទុយ​កណ្តុរ​នៅ​មុខ​ឃ្លោង​កោះ​ខ្យង ពេល​មេឃ​កំពុង​​ភ្លៀង លុះ​​អូស​ដល់​ម៉ោង​៦នាទី​ព្រឹក ស្រាប់​តែមាន​រន្ទះបា.ញ់ បណ្តាល​ឱ្យ​​កូន​​របស់​គាត់​ និង​គាត់​ធ្លាក់ទឹក ប៉ុន្តែ​គាត់​ដឹងខ្លួន​ក៏​ឡើង​ទូក​វិញ ​តែ​បាត់​កូន​មិនឃើញ​ងើប​ពី​ទឹក គាត់​ខំ​រក​ដែរ​តែ​ពុំ​ឃើញ​ ទើប​រាយការណ៍​មក​ភូមិ​ឃុំ​អោយ​ជួយ​រក ​ក៏ប្រទះ​​ឃើញ​ស.ពកូន​​នៅ​បង្គោល​ផូងផាង​ជិត​ច្រក​ឃ្លោង​ ព្រែ​កកោះ​ខ្យង​តែ​ម្តង​។ បច្ចុប្បន្ន​ ស.ព​ជនរងគ្រោះ​​ត្រូវ​បាន​ប្រគល់​ជូន​ឪពុក​ម្តាយ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕​






Powered by Blogger.