​ឃាត់ខ្លួន ឃា​.​ត​.​ក​.​រ​​ ​​ស​.​ម្លា​.​ប់​.​ថៅកែ​អេ​ត​ចាយ ( ​ម្ដាយ​និង​កូនស្រី ) ​​ប្រព្រឹត្ត កាល១១ឆ្នាំ​មុន

ខេត្តបាត់ដំបង ៖ ក្រោយ​ពី​ស​.​ម្លា​.​ប់​ថៅកែ​អេ​ត​ចាយ​ម្ដាយ​និង​កូនស្រី​យ៉ាង​សាហាវព្រៃផ្សៃ​នៅ​ក្នុង​ក្រុង​បាត់ដំបង ឃាតករ​ម្នាក់​បាន​រត់គេច​អស់​រយៈពេល​១១​ឆ្នាំ ហើយ​ពេល​នេះ​ទើបត្រូវ​កម្លាំង​នគរ​បាល​ខេត្តតាកែវ​ចាប់ខ្លួន​ប្រគល់​ឲ្យ​កម្លាំង​ស្នងការ​ខេត្តបាត់ដំបង កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ មេ​សា តាម «​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​» របស់​ចៅក្រម​សាលាដំបូង​ខេត្តបាត់ដំបង ។  

យោង​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់​លោក គឹ​ម រ៉ា​វី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តបាត់ដំបង​ចុះ​ថ្ងៃ​ទី​០៧ មិថុនា ឆ្នាំ​២០១៣ ជន​ត្រូវ​ឈ្មោះ ច្រាញ់ អឿ​ម ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​ជ្រៃ​កោង សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង ។ ជន​នេះ​ ត្រូវ​បាន​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ធ្វើការ​ចោទប្រកាន់​ពី​បទ «​ឃាតកម្ម​» ដែល​ប្រព្រឹត្ត​នៅ​ថ្ងៃ​ទី០៤ ខែធ្នូ ឆ្នាំ​២០១២ នៅ​ភូមិ​១៣​មក​រា សង្កាត់​ព្រែក​ព្រះស្ដេច ក្រុង​បាត់ដំបង (​សម្លាប់​ថៅកែ​អេ​ត​ចាយ ម្ដាយ​និង​កូនស្រី​)​។

សូម​រំ​លឹ​ង​ពី​ប្រវត្តិ​សង្ខេបនៃ​សំណុំរឿង​ឧក្រិដ្ឋ​នេះ ហេតុការណ៍​បាន​កើតឡើង កាលពី​យប់​ថ្ងៃ​ទី​០៤ ធ្នូ ឆ្នាំ​២០១២ នៅ​ចំណុច​ឃ្លាំង​ស្ដុក​អេ​ត​ចាយ​ដ៏​ធំ​មួយ​កន្លែង​របស់​ជន​រង​គ្រោះ ស្ថិត​ភូមិ​១៣​មក​រា សង្កាត់​ព្រែក​ព្រះស្ដេច ក្រុង​បាត់ដំបង​។ អំឡុង​ពេល​នោះ ឈ្មោះ ច្រាញ់ អឿ​ម នេះ​ធ្វើ​ជា​កម្មករ​បំរើ​ការ​នៅ​ក្នុង​ឃ្លាំង​អេ​ត​ចាយ​នោះ ហើយ​កាលនោះ​ជន​នេះ​ក៏​មានឈ្មោះ​ជា​មន្ត្រី​យោធា​ដែរ ។

នៅ​យប់​កើតហេតុ ជន​នេះ​បាន​ធ្វើ​សកម្មភាព​ដោយ​ប្រើប្រាស​កាំ​.​បិ​.​ត​.​អារ​.​កស​.​ម្លា​.​ប់​ថៅកែ​របស់​ខ្លួន​«​ម្ដាយ​និង​កូនស្រី​» នៅ​ក្នុង​បន្ទប់ ដែល​គេ​អះអាង​ថា ផ្ដើម​ចេញពី​រឿង​«​គំនុំ​» ដោយ​ពុំ​មាន​ក្រុម​គ្រួសារ ឬ​នរណា​ម្នាក់​ដឹង​និង​បាន​ជួយ​អន្តរា​គម​ន៏​ទាន់​ពេល​ឡើយ ។ ក្រោយ​ពេល​ស​.​ម្លា​.​ប់​ថៅកែ​របស់​ខ្លួន​ពីរ​នាក់​ម្ដាយ​និង​កូនស្រី​ដេក​ស្លា​.​ប់​យ៉ាង​រន្ធ​.​ត់​ក្ន​ង​ថ្លុក​ឈម​នៅ​ក្នុង​បន្ទប់ទឹក និង​បន្ទប់ដេក ជន​នេះ​បាន​រត់គេច​ខ្លួន​ទាំង​យប់​ភ្លាម​ៗ​រហូត​មក ។

កម្លាំង​សមត្ថកិច្ច​គ្រប់​ស្ថាប័ន​បាន​កំណត់​នូវ​មុខសញ្ញា​ជនឧក្រិដ្ឋ​នេះ​ភ្លាម​ៗ​ដែរ ហើយ​ថែម​ទាំង​បាន​ព្យាយាម​ស្វែងរក​ចាប់ខ្លួន​ឃាតក​ម្នាក់​នេះ​គ្រប់​ច្រកល្ហក និង​ទីកន្លែង​ដែល​ជន​នេះ​ធ្លាប់​ស្នាក់​នៅ តែ​ពុំ​ជួប​ប្រទះ​ឡើយ​។ លុះ​មក​ដល់​ពេល​នេះ​ទើបត្រូវ​ចាប់ខ្លួន ពេល​ជន​នេះ​បង្ហាញមុខ​នៅ​ខេត្តតាកែវ ។

ពាក់ព័ន្ធ​នឹង​ការ​ចាប់ខ្លួន​ឃាតក​ម្នាក់​នេះ រហូត​ដល់​ខេត្តតាកែវ បើ​តាម​លោក វ៉ា​ន់ តារា នាយ​រង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​នៃ​ស្នងការ​ខេត្តបាត់ដំបង ដែល​ទ​ទូល​បទបញ្ជា​ផ្ទាល់​ពី​លោក​ស្នងការ​ឲ្យ​ដឹកនាំ​កម្លាំង​ជំនាញ ចុះ​សហការ​ជាមួយ​សមត្ថកិច្ច​ខេត្តតាកែវ​បាន​និយាយ​ថា តាម​ពិត​ឃាតករ​ឈ្មោះ ច្រាញ់ អឿំ​ម នេះ ត្រូវ​បាន​កម្លាំង​ជំនាញ ស្នងការ​ខេត្តតាកែវ ឃាត់ខ្លួន​បាន​តាំងពី​ថ្ងៃ​ទី​២១ មេ​សា ឆ្នាំ​២០២៣ នៅ​ភូមិ​ពង្រ ឃុំ​ខ្វាន់ ស្រុក​ទ្រាំង ពេល​ជន​នេះ​បាន​ប្រើ​អំពើ​ហឹ​ង្សា​ទៅ​លើ​ឪពុកក្មេក ។

លោក វ៉ា​ន់ តារា បាន​បញ្ជាក់​ថា ស្រប​ពេល​ចាប់ខ្លួន​នោះ ត្រូវ​កម្លាំង​ជំនាញ​រក​ឃើញ​ថា ជន​នេះ​ធ្លាប់​ត្រូវ​កម្លាំង​សមត្ថកិច្ច​ខេត្តបាត់ដំបង ស្វែងរក​ចាប់ខ្លួន​ពី​បទ​ប្រព្រឹត្ត​អំពើ «​ឃា​.​ត​.​ក​.​ម្ម​» ទើប​កម្លាំង​ជំនាញ​ខេត្តតាកែវ បាន​ទំនាក់ទំនង​ភ្លាម​ៗ មក​កម្លាំង​ជំនាញ​ស្នងការ​ខេត្តបាត់ដំបង ហើយ​ចំ​ពេល​ជន​នេះ​មាន​ដីកាចាប់ខ្លួន​ស្រាប់​ផង លោកស្នងការ​ខេត្ត ក៏​បាន​បញ្ជា​ឲ្យ​លោក​ដឹកនាំ​កម្លាំង​ជំនាញ​ឡើង​ទៅ​សហការ​ជាមួយ​កម្លាំង​ស្នងការ​ខេត្តតាកែវ ដើម្បី​នាំ​ខ្លួន​ជន​នេះ​យក​មក​ប្រគល់​ជូន​តុលាការ​តែ​ម្ដង ។

បើ​តាម​ចម្លើយ​បឋម​របស់​ជន​ត្រូវ​ចោទ​ឈ្មោះ ច្រាញ់ អឿ​ម នេះ បាន​សារភាព​ថា កាលនោះ ខ្លួន​ពិតជា​បានស​.​ម្លា​.​ប់​ថៅកែ​អេ​ត​ចាយ​របស់​ខ្លួន​ពីរ​នាក់​ម្ដាយ​និង​កូនស្រី​នោះ​មែន ។ ប៉ុន្តែ​ជន​នេះ​មិន​បាន​បញ្ជាក់​ប្រាប់​ពី​មូលហេតុ​ទេ តែ​បាន​រៀបរាប់​ថា ក្រោយ​ស​.​ម្លា​.​ប់​ថៅកែ​អេ​ត​ចាយ ខ្លួន​បាន​ព្យាយាម​រត់គេច​ទៅ​កាន់​ប្រទេស​ថៃ រហូត​ដល់​អំឡុង​ឆ្នាំ​២០២០​ចំ​ពេល​ផ្ទុះ​ជំងឺ «​កូ​វី​ដ​១៩» ទើប​ខ្លួន​លួច​ត្រឡប់​ចូល​ប្រទេស​កំណើត​វិញ ។

ឃាតករ​ដៃ​ឆៅ​ម្នាក់​នេះ​បាន​បញ្ជាក់​ដែរ​ថា ពេល​ត្រឡប់​ចូល​ប្រទេស​កំណើត​វិញ ខ្លួន​មិន​បាន​ស្នាក់​នៅ​ខេត្តបាត់ដំបង​ទេ គឺ​គេច​ទៅ​សំងំ​រស់នៅ​ជាមួយ​ប្រពន្ធ​នៅ​ឯ​ខេត្តតាកែវ (​កន្លែង​ចាប់ខ្លួន​) រហូត​មក​ដល់​ថ្ងៃ​សមត្ថកិច្ច​តាម​ចាប់ខ្លួន​បាន​នៅ​ពេល​នេះ​ ។

Powered by Blogger.