ជោគជតារាសី សម្រាប់ថ្ងៃសុក្រ ទី០៧ ខែមេសា ឆ្នាំ២០២៣

ជោគជតារាសី​ សម្រាប់ថ្ងៃសុក្រ ២រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ ដែលមានដូចតទៅ ៖

ឆ្នាំជូត៖ (ធាតុទឹក ពង្សទេវតាប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំជូត ធ្លាក់ចុះ ។ អ្នកអាចនឹងមានអារម្មណ៍តប់ប្រមល់ ដោយសារតែមានភាពរាំងស្ទះដល់ដំណើរការងាររបស់អ្នក ។ ហើយសម្រាប់អ្នករកស៊ី អាជីវករ តូចធំ ក៏ពិបាកចិត្តក្នុងការសម្រេចចិត្តធ្វើអ្វីមួយ ដែលត្រូវតែទាមទារឱ្យគិតឱ្យមានល្អិតល្អន់ បើពុំដូច្នេះទេនឹងមានបញ្ហាទៅថ្ងៃខាងមុខ។ ដោយឡែកសម្រាប់បញ្ហាស្នេហា ក៏មិនសូវជាចុះសម្រុងគ្នាប៉ុន្មានឡើយ ។

ឆ្នាំឆ្លូវ៖(ធាតុដី ពង្សមនុស្សប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំឆ្លូវ ថ្ងៃនេះឡើងខ្ពស់ត្រដែត ។ ថ្ងៃនេះលោកអ្នកនឹងទទួលបាពន្លឺថ្មីដែលនាំឱ្យមានលាភសក្ការ ហើយលាភនោះគឺជាលាភធំទាក់ទងដល់វាសនានាថ្ងៃអនាគត តែសូមកុំឱ្យអតីតកាលមកកាត់មុខរបស់អ្នកឱ្យសោះ ដាច់ខាតត្រូវតែម៉ឺងម៉ាត់ គិតពីប្រយោជន៍បច្ចុប្បន្ន និងអនាគត។ ចំពោះរឿងរ៉ាវស្នេហា គ្រួសារ ប្ដីប្រពន្ធ វិញ គឺយល់ចិត្តគ្នា និងល្អូក​ល្អិន ជាពន់ពេក ។

ឆ្នាំខាល៖ (ធាតុឈើ ពង្សយក្សស្រី) អស់លោកអ្នកដែលកើតឆ្នាំខាល ថ្ងៃនេះរាសីឡើងខ្ពស់ត្រដែត ។ រាល់កិច្ចការងារតូចធំទាំងពួងរបស់លោកអ្នកនៅថ្ងៃនេះ គឺប្រកបដោយភាពជោគជ័យយ៉ាងក្រៃលែង ហើយសម្រាប់អ្នកជំនួញ គឺបានជួបដៃគូដ៏ល្អក្នុងការសហការ ក៏ដូចជាទទួលបានមតិយោបល់ល្អៗជាច្រើនសម្រាប់ជោគជ័យនាពេលខាងមុខ។ អ្នកនឹងកាន់តែរីករាយក្នុងជីវិតប្រសិនបើចេះលះបង់ភាពអវិជ្ជមានក្នុងជីវិត ហើយទទួលយកអ្វីៗដែលល្អ។ ដោយឡែកសម្រាប់រឿងស្នេហាក៏ មានភាពរលូន ល្អូកល្អិន ជាពន់ពេក។

ឆ្នាំថោះ៖ (ធាតុឈើ ពង្សមនុស្សស្រី) អស់លោកអ្នកដែលកើតឆ្នាំថោះ ថ្ងៃនេះរាសីល្អបង្គួរ ។ ប្រសិនបើជាអ្នកមានបញ្ហាសុខភាព ថ្ងៃនេះនឹងបានល្អប្រសើរ ។ ថ្ងៃនេះអ្នកត្រូវប្រយ័ត្នពាក្យសម្ដីអ្នកជិតខាង និងមិនត្រូវជឿទុកចិត្តទៅលើដំបូន្មានអ្នកដទៃឡើយ ។ អ្នកត្រូវប្រកាន់សីលធម៌ឱ្យបានខ្ពស់ ដើម្បីកុំឱ្យមានបញ្ហាមកលើខ្លួន ។ ហើយបើរឿងស្នេហាវិញ គឺប្រកបដោយភាពផ្អែមល្ហែមជាធម្មតា ។

ឆ្នាំរោង៖ (ធាតុមាស ពង្សទេវតាប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំរោង ថ្ងៃនេះឡើងខ្ពស់ត្រឡែត។ ប្រសិនបើអស់លោកអ្នកជាបុគ្គលិក ឬមន្ត្រីរាជការ នឹងទទួលបានការសរសើរលើកទឹកចិត្ត និងរង្វាន់ពីមេកោយ និងមិត្តរួមការងារ ។ ហើយបើស្នេហាវិញ ដំណើរការទៅដោយភាពផ្អែមល្ហែម និងរលូតបំផុត ។

ឆ្នាំម្សាញ់៖ (ធាតុភ្លើង ពង្សមនុស្សប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំម្សាញ់ថ្ងៃនេះធ្លាក់ចុះខ្លាំង ។ ថ្ងៃនេះលោកអ្នកត្រូវតែប្រយ័ត្នប្រយែងពាក្យសម្ដី ពេលខ្លះសម្ដីរបស់អ្នកដែលគិតថាល្អ តែបែរជានាំឱ្យអ្នកដទៃមិនសប្បាយចិត្ត ក្ដៅក្រហាយ និងអាចបង្កជាជម្លោះ ។ នៅក្នុងគ្រួសារក៏ដូចគ្នាដែរ នឹងមានភាពរកាំរកូស ឬអាចឈានទៅដល់បែកបាក់ ព្រោះតែសម្ដីរបស់អ្នក ។

ឆ្នាំមមី៖ (ធាតុភ្លើង ពង្សទេវតាស្រី) អស់លោកអ្នកដែលកើតក្នុងឆ្នាំមមី សម្រាប់ថ្ងៃនេះ ធ្លាក់ចុះ។ លោកអ្នកអាចមានអារម្មណ៍មិនសប្បាយចិត្ត ធុញទ្រាំជាមួយការងារប្រចាំថ្ងៃ។ ដូច្នេះគួរតែសម្រាកខួរក្បាល គិតអ្វីដែលសប្បាយចិត្ត ដេកឱ្យបានគ្រប់គ្រាន់ បើពុំដូច្នោះទេ ភាពមួម៉ៅ ក្ដៅចិត្តរបស់អ្នក អាចបណ្ដាលជាបញ្ហាទាំងនៅកន្លែងធ្វើការងារ រកស៊ី និងក្នុងគ្រួសារ ។

ឆ្នាំមមែ៖ (ធាតុមាស ពង្សទេវតាស្រី) ថ្ងៃនេះលោកអ្នកដែលកើតឆ្នាំ មមែ រាសី ធ្លាក់ចុះ ។ រាល់កិច្ចការងាររបស់លោកអ្នកថ្ងៃនេះ មានភាពរាំងស្ទះ រហូតឈានដល់ធ្វើឱ្យអ្នកមិនអាចអត់ធ្មត់បាន។ ប៉ុន្តែសម្រាប់ស្ថានភាពស្នេហា គឺមានភាពរលូនធម្មតា​ ។

ឆ្នាំវក៖ (ធាតុដែក ពង្សយក្សប្រុស) លោកអ្នកដែលកើតឆ្នាំ វក ថ្ងៃនេះរាសី ឡើងខ្ពស់។ រាល់សកម្មភាព និងមតិរបស់អ្នក ធ្វើឱ្យមិត្តរួមការងារសប្បាយចិត្ត និងឯកភាព។ ស្នេហាប្រកបដោយភាពផ្អែមល្ហែម ហើយការដំណើរទៅទីជិតទីឆ្ងាយ ក៏ប្រកបដោយសុវត្ថិភាពបំផុត ។

ឆ្នាំរកា៖ (ធាតុដែក ពង្សយក្សប្រុស)អស់លោកអ្នកដែលកើតឆ្នាំរកា ថ្ងៃនេះរាសីឡើងខ្ពស់ត្រដែត ។ ប្រសិនបើលោកអ្នកមានបញ្ហាសុខភាពពីមុនមក ថ្ងៃនេះនឹងល្អប្រសើររ ។ បើជាអ្នកមិនទាន់មានគូរ អាចនឹងជូបគូរព្រេង។

ឆ្នាំច៖ (ធាតុដី ពង្សយក្សស្រី) លោកអ្នកដែលកើតឆ្នាំ ចរ ថ្ងៃនេះរាសីធ្លាក់ចុះ ។ លោកអ្នកអាចនឹងមានទំនាស់នៅកន្លែងការងារ ។ ប្រយ័ត្នពាក្យសម្ដី និងផ្ដល់អំណោយដល់សមាជិកគ្រួសារ​ ដើម្បីបញ្ជៀសបញ្ហាជម្លោះ រកាំរកូស។ ដោយឡែកអ្នកដែលមិនទាន់មានស្នេហា អាចនឹងសប្បាយចិត្តជាមួយជីវិតឯកជនរបស់ខ្លួនបាន ។

ឆ្នាំកុរ៖ (ធាតុទឹក ពង្សមនុស្សស្រី) រាសីរបស់លោកអ្នកដែលកើតឆ្នាំ កុរ ថ្ងៃនេះធ្លាក់ចុះ។ សម្រាប់បុគ្គលិកក្រុមហ៊ុន មន្ត្រីរាជការ ប្រសិនបើមានបំណងចង់ស្នើឡើងប្រាក់ខែ សម្រាប់ថ្ងៃនេះគឺមិនបានឡើយ ផ្ទុយទៅវិញអ្នកត្រូវផ្ដោតទៅលើការងារជាសំខាន់ ។​អ្នកអាចនឹងមួហ្មង មិនសប្បាយចិត្ត តែត្រូវតែព្យាយាមទប់អារម្មណ៍ទាំងនោះ ហើយគិតរឿងល្អៗ។ នៅក្នុងរង្វង់គ្រួសារក៏ដូចគ្នា ត្រូវតែប្រយ័ត្នពាក្យសម្ដី ទប់អារម្មណ៍មួម៉ៅក្ដៅក្រហាយ ដើម្បីបញ្ជៀសពីជម្លោះ ៕

Powered by Blogger.