ឃាត់ខ្លួន កូនជាងថ្នាំ លួចឡានចេញ ពីការ៉ាស់ ទៅចាក់សាំង បើករត់ ព្រោះ ​អត់​លុយ​​​ឱ្យ​​គេ​​

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​កូនជាង​បា.ញ់ថ្នាំ​​ម្នាក់បានលួច​រថយន្ត​ចេញពីការ៉ាសមួយគ្រឿងម៉ាករ៉ង់រ៉ូវែរ​ចេញ​ពី​រាជ​ធានី​​​ភ្នំពេញ​ មកឈប់​ចាក់​សាំង​នៅ​ចំណុចស្រុក​ព្រៈនេត្រ​ព្រៈ តែ​អត់​លុយ​ឱ្យគេក៏បើក​រថយន្តរត់ តែ​ត្រូវ​សមត្ថ​កិច្ច​​ចាប់បាន​ កាលពី​រសៀល​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២៣​ ស្ថិតនៅ​ឃុំ​រហាល ស្រុក​ព្រៈ​នេត្រ​ព្រៈ ខេត្ត​បន្ទាយ​មានជ័យ​ ។

ប្រភពបានឱ្យដឹងថា ជនសង្ស័យឈ្មោះ ទូ គី​ម ​​អាយុ​៣៣​ឆ្នាំ ​រស់នៅ​ភូមិ​១៣ ខ​ណ្ឌ​ទួល​គោក រាជធានី​ភ្នំពេញ ​។ ជាមួយវត្ថុតាងរថយន្តមួយ​​គ្រឿងម៉ាក​ RANGE ROVER​ ដែល​ពាក់​ផ្លា​ក់​លេខ​ភ្នំពេញ​ 2B​T-5818​។ មុន​ពេលឃាត់ខ្លួន​ជនសង្ស័យនេះបាន ដោយសារ​តែរថយន្ត​អស់​សាំង ​ហើយ​ជននេះបើក​ចូល​ចាក់សាំង​​នៅ​កា​រ៉ា​ស់មួយកន្លែងក្នុង​ឃុំ​រហាល ស្រុក​ព្រៈ​នេត្រ​ព្រៈ ខេត្តបន្ទាយមានជ័យ ។

ក្រោយ​ចាក់​សាំង​ហើយ​ តែគ្មាន​លុយ​ឱ្យគេ ក៏បើករថយន្ត​រត់​ទិស​ដៅ​មក​ក្រុង​សិរី​សោភ័ណ​ ត្រូវ​បាន​កម្លាំង​នគរ​បាល​ចរាចរណ៍​ជើង​គោក​ខេត្ត​ នៅ​ចំណុច​គោលដៅ​ឃាត់​បាន​ឆែកឆេរ​រក​ឃើញ​មាន​អត្តសញ្ញាណប័ណ្ណ​ជាប់​ខ្លួន​ ។

សូមបញ្ជាក់ថា មានព័ត៌មាន​​លើ​បណ្តាញ​សង្គមថា ​មាន​រថយន្ត​ម៉ាក​RANGE ROVER​ ពាក់​ផ្លា​កលេខ​ភ្នំពេញ​2BT-5818 ​ត្រូវ​បាន​ចោ​លួច​ចេញពី​កា​រ៉ា​សជួសជុល​ និង​បាញ់ថ្នាំ​រថយន្ត​មួយ​កន្លែង ​កាលពី​យប់​ថ្ងៃ​ទី​២០ ​មេសា ឆ្នាំ​២០២៣​ នៅ​រាជធានី​ភ្នំពេញ ហើយ​ម្ចាស់​កា​រ៉ា​ស់​ជួសជុល​រថយន្ត​បាន​ដាក់​ពាក្យ​បណ្តឹង​នៅ​ខេត្ត​កំពង់​ឆ្នាំង ​ដើម្បី​ជួយ​ស្រាវជ្រាវរ​ក ដោយសារ​បាន​ស្គាល់​មុខ​ស​ញ្ញ​ចោ​លួច​រថយន្ត គឺ​ជា​ជាង​បាញ់ថ្នាំ​រថយន្ត​ក្នុង​កា​រ៉ា​ជួសជុល​របស់​ខ្លួន​តែ​ម្តង ​កំពុង​យក​រថយន្ត​ទៅ​បាត់ ​។

​ជនសង្ស័យខាងលើ ​ក្រោយ​លួច​រថយន្ត​ស៊េរី​ទំនើប​ពី​កា​រ៉ា​ស់​ជួសជុល​បាញ់ថ្នាំ​របស់​មេជាង​ខ្លួន​នៅ​ភ្នំពេញ​ហើយ​បាន​បើក​តាម​ផ្លូវ​ភ្នំពេញ កំពង់ធំ សៀមរាប ដល់​ខេត្តឧត្តរមានជ័យ មក​ចាក់​សាំង​នៅ​ឃុំ​រហាល ស្រុក​ព្រៈ​នេត្រ​ព្រៈ ចាក់​សាំង​ហើយ​អត់​លុយ​អោយ​គេ​បើករថយន្ត​រត់​ទិស​ដៅ​មក​ក្រុង​សិរី​សោភ័ណ​ត្រូវ​បាន​កម្លាំង​នគរបាល​ចរាចរណ៍​ជើង​គោក​ខេត្ត​ប្រចាំ​គោលដៅ​ចាប់​បាន ក៏​ប្រគល់​ជូន​កម្លាំង​ការិយាល័យ​ព្រហ្ម​ទ័​ណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ​ដើម្បី​ចាត់ការ​តាម​ច្បាប់​៕

Powered by Blogger.