សម្តេចតេជោ ហ៊ុន សែន៖ ថ្ងៃនេះកាលពី៤៨ឆ្នាំមុន សម្តេចកំពុងសន្លប់បន្ទាប់ពីត្រូវរបួសភ្នែកឆ្វេង(១៦ មេសា ១៩៧៥ - ១៦ មេសា ២០២៣)

នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហោះសារមួយរំលឹករឿងរ៉ាវ កាលពី៤៨ឆ្នាំមុន ដែលពេលនេះសម្ដេចកំពុងសន្លប់ ក្រោយត្រូវរបួសភ្នែកឆ្វេង ដោយសារតែភ្លើងសង្គ្រាម។

តាមរយៈ Facebook សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា «៤៨ឆ្នាំមុនពេលនេះ ខ្ញុំកំពុងសន្លប់បន្ទាប់ពីត្រូវរបួសភ្នែកឆ្វេង (១៦ មេសា ១៩៧៥-១៦ មេសា ២០២៣)។ សង្រ្គាមវាបែបនេះ ហើយបំផ្លាញគ្រប់យ៉ាងរាប់ទាំងជីវិតមនុស្ស»។

ប្រមុខរដ្ឋាភិបាលដែលដឹកនាំប្រទេសស្វែងរកសន្តិភាពឱ្យប្រជាជនកម្ពុជាបន្ថែមថា «សំណាងល្អខ្ញុំនៅមានជីវិត និងបានចូលរួមកសាងសន្តិភាព និងរក្សាសន្តិភាពដែល៤៨ឆ្នាំ ក្រោយប្រជាជនបានសប្បាយរីករាយក្រោមម្លប់ នៃសន្តិភាពនេះ។ រក្សាសន្តិភាពបាន គឺរក្សាបានគ្រប់យ៉ាងរាប់ទាំងជីវិតមនុស្សដែលយើងត្រូវរួមគ្នា រក្សាសន្តិភាពនេះ ឱ្យខាងតែបាន»។








Powered by Blogger.