ចូលឆ្នាំថ្ងៃទី២ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាងកន្លះលាននាក់ មកកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តកំពង់ចាម

កំពង់ចាម៖ ដោយសារប្រទេសជាតិមានសុខសន្តិភាព និងការរៀបចំសន្តិសុខសណ្ដាប់ធ្នាប់ របស់អាជ្ញាធរខេត្តកំពង់ចាមបានល្អ ទើបថ្ងៃចូលឆ្នាំទី២ ដែលត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកកម្សាន្តតាមរមណីយដ្ឋាននានា ក្នុងខេត្តកំពង់ចាម ប្រមាណជាងកន្លះលាននាក់។

តាមរបាយការណ៍ មន្ទីរទេសចរណ៍ ខេត្តកំពង់ចាម ឲ្យដឹងថា ថ្ងៃទីពីរ បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ មានភ្ញៀវទេសចរដែលមកទស្សនា នៅតាមកន្លែងកម្សាន្ត និងរមណីយដ្ឋាននានា នៅក្នុងខេត្តកំពង់ចាម សរុបមាន ចំនួន ៥១៥ .១២៩នាក់ ក្នុងនោះភ្ញៀវជាតិមាន ចំនួន ៥១៤.៩៨០នាក់ និងភ្ញៀវបរទេសមានចំនួន ១៤៩នាក់។

តាមរបាយការណ៍ មន្ទីរទេសចរណ៍ ខេត្តកំពង់ចាម ឲ្យដឹងថា ថ្ងៃទីពីរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ មានភ្ញៀវទេសចរដែលមកទស្សនា នៅតាមកន្លែងកម្សាន្ត និងរមណីយដ្ឋាននានា នៅក្នុងខេត្តកំពង់ចាម សរុបមាន ចំនួន ៥១៥ .១២៩នាក់ ក្នុងនោះភ្ញៀវជាតិមាន ចំនួន ៥១៤.៩៨០នាក់ និងភ្ញៀវបរទេសមានចំនួន ១៤៩នាក់។

របាយការណ៍ដដែលឲ្យដឹងទៀតថា ភ្ញៀវមកលេងនៅតាមតាមកន្លែងកម្សាន្ត និងរមណីយដ្ឋាននីមួយៗមាន-រមណីយដ្ឋានទឹកឆា ភ្ញៀវទេសចរណ៍សរុបមាន ចំនួន ១៥.៤៣៥នាក់ , រមណីយដ្ឋានកសិទេសចរណ៍-ថ្មដាទឹកឆា ភ្ញៀវទេសចរសរុបមានចំនួន ៣.១០៥នាក់, រមណីយដ្ឋានប្រាសាទភ្នំហាន់ជ័យ ចំនួន ៤.៧០៧នាក់, រមណីយដ្ឋានបែមប៊ូរីសតចំនួន ៦៦២នាក់ ក្នុងនោះភ្ញៀវទេសចរណ៍បរទេស ចំនួន ០៦នាក់, រមណីយដ្ឋានភ្នំប្រុស-ភ្នំស្រី ភ្ញៀវទេសចរសរុបមានចំនួន ៩៧៥នាក់, រមណីយដ្ឋាននគរបាជ័យ ភ្ញៀវទេសចរណ៍ ចំនួន ២.០៧០នាក់, រមណីយដ្ឋានប្រាសាទភ្នំជើងព្រៃ ភ្ញៀវទេសចរមានចំនួន ៨០៧នាក់, រមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែន ភ្ញៀវទេសចរសរុប ៩.០៦៨នាក់ ក្នុងនោះភ្ញៀវបរទេសចំនួន ៣៩នាក់ , អាហារដ្ឋានស្មៅទន្លេ ភ្ញៀវទេសចរសរុប ៨០២នាក់ , អាហារដ្ឋានសួនស្នេហ៍សុភមង្គល ភ្ញៀវទេសចរសរុប ១.០២០នាក់, ក្រុងកំពង់ចាម ភ្ញៀវទេសចរសរុប ចំនួន ២២៩.៣៧៩នាក់ ក្នុងនោះភ្ញៀវបរទេសចំនួន ៧១នាក់។

ក្រៅពីនោះ ភ្ញៀវស្នាក់នៅតាមផ្ទះសំណាក់ និងសណ្ឋាគារ ភ្ញៀវទេសចរសរុបចំនួន ៧៤៤នាក់ ក្នុងនោះភ្ញៀវបរទេសចំនួន ៣៨នាក់។ ដោយឡែក សង្ក្រាន្តតាមបណ្តាស្រុកនានាក្នុងខេត្ត ភ្ញៀវទេសចរសរុប ចំនួន ២៤៦.៣៥៥នាក់ ក្នុងនោះភ្ញៀវបរទេស មានចំនួន ០៥នាក់ ផងដែរ៕Powered by Blogger.