ប្អូនស្រី​របស់​គីម ជុង​អ៊ុន រិះគន់​ហ្សេ​ឡេន​ស្គី អំពី​មហិច្ឆតា​សព្វាវុធ​នុយគ្លេអ៊ែ​រ​

គីម យ៉ូ​-​ចុង​ (Kim Yo-jong) ប្អូនស្រី​របស់​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន បាន​វាយប្រហារ​រិះគន់​របប​ដឹកនាំ​របស់​ប្រធានាធិបតី​អ៊ុយ​ក្រែនលោក ​ហ្សេ​ឡេន​ស្គី ថា​បង្ហាញ​«​មហិច្ឆតា​នុយគ្លេអ៊ែរ»និង​ជំនឿ​ឆ្កួតៗ​​ថា​ខ្លួន​អាច​យកឈ្នះ​រុស្ស៊ី​។​

​                                         គីម យ៉ូ​-​ចុង ប្អូនស្រី​របស់​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន

​គីម យ៉ូ​-​ចុង អនុប្រធាន​នាយកដ្ឋាន​ព័ត៌មាន​និង​ឃោសនាការ​របស់​បក្ស​ក​ម្មករ​កូរ៉េ បាន​វាយប្រហារ​របប​ដឹកនាំ​នៅ​ទីក្រុង​គៀវ​អំ​ពី​មហិច្ឆតា​នុយគ្លេអ៊ែ​រ​ បន្ទាប់ពី​មុន​នេះ​ក្នុង​សប្តាហ៍​នេះ មានញត្តិ​មួយ​នៅក្នុង​គេ​ហ​​ទំព័រ​ការិយាល័យ​ប្រធានាធិបតី​អ៊ុ​យក្រែន​​អំពាវនាវ​អោយ​អាម៉េរិក​ដាក់តាំង​សព្វាវុធ​នុយគ្លេអ៊ែរ​នៅក្នុង​ទឹកដី​អ៊ុ​យក្រែន ឬ​រដ្ឋាភិបាល​ទីក្រុង​គៀវ​អាច​ស្រាវជ្រាវផលិត​សព្វាវុធ​ដោយ​ខ្លួនឯង។

​លោកស្រី គីម យ៉ូ​-​ចុង បាន​និយាយថា «​ការនិយាយ​របស់​ហ្សេ​ឡេន​ស្គីអំពី​ការដាក់​សព្វាវុ​ធ​នុយគ្លេអ៊ែ​រ​របស់​អាម៉េរិក និង​ការអភិវឌ្ឍ​ផលិត​សព្វាវុធ​ដូច្នេះដោយ​ខ្លួនឯង​ជា​ព្រឹត្តិការណ៍​សំខាន់​ជា​ប្រវត្តិសាស្ត្រ​​មួយ​នៃ​មហិច្ឆតា​នយោបាយ​ដ៏​គ្រោះថ្នាក់​ខ្លាំង​ណាស់​ដើម្បី​ពន្យារពេល​នៅ​សេសសល់​របស់គាត់ ដោយសារតែ​ការ​លេងល្បែង​ដាក់​ជោគវាសនា​ប្រទេសជាតិ​និង​ប្រជាជន​របស់​ខ្លួន​ជាមួយនឹង​តំលៃ​ត្រូវ​បង់​​ខាត​បែបនេះ​»​។​

​លោកស្រី​ក៏​បាន​និយាយថា ការគិត​របស់​ក្រុម​មេដឹកនាំ​អ៊ុយ​ក្រែន​ដែលថា ពួកគេ​អាចផ្ចា​ញ់​រុស្ស៊ីបង្ហាញ​«​ជំនឿ​ឆ្កួតៗ​»​របស់​ពួកគេ​និង​ថាពួកគេ​មិនអាចវាស់វែង​ឃើញ​ផលវិបាក​នៃ​អំពើ​របស់​គេ​បានទេ ព្រោះ​មហន្ត​​រាយ​នុយគ្លេអ៊ែរ​គំរាម​ភាព​គង់វង្ស​របស់គេ​។​

​ការលេចឮ​ព័ត៌មាន​ស្តី​ពី​អ៊ុ​យក្រែន​ចង់​អោយ​អាម៉េរិក​ដាក់​សព្វាវុ​ធ​នុយគ្លេអ៊ែរ​ក្នុង​ទឹកដី​របស់​ខ្លួន​ដើម្បី​គំរាម​រុស្ស៊ី​វិញ កើត​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយពី​ប្រធានាធិបតី​ពូ​ទីន​របស់​រុស្ស៊ី​បាន​អះអាង​ថា រុស្ស៊ី​​នឹង​ដាក់​ពង្រាយ​សព្វាវុធ​នុយគ្លេអ៊ែរ​កល​យុទ្ធ​នៅ​ក្នង​ទឹកដី​បេឡា​រូ​ស ជា​ការឆ្លើយតប​នឹង​ការ​ដែល​អាម៉េរិក​ដាក់​សព្វាវុធ​ដូច្នេះ​នៅ​អឺរ៉ុប​៕

Powered by Blogger.