មន្ទីរប្រឆាំងគ្រឿងញៀន ឃាត់ខ្លួនជនជាតិឡាវ និងវៀតណាម ​ករណីជួញដូរគ្រឿងញៀនឆ្លងដែន និងរឹបអូសគ្រឿងញៀនជាង ៤០ គីឡូក្រាម

រាជធានីភំ្នពេញ ៖ អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១៨:៣០នាទី កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៤) ដឹកនាំដោយ លោកវរសេនីយ៍ទោ ប៉ែន ណុល នាយរងការិយាល័យ សហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ និងដោយមានការដឹកនាំសម្របសម្រួលពី លោក វង្ស សាវ៉ាត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានដំណើរការស្រាវជ្រាវ បង្ក្រាបករណីជួញដូរគ្រឿងញៀន នៅចំណុចចំណតរថយន្ត ផ្សារទំនើប អ៊ីអនមល.៣ ស្ថិតនៅភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជាលទ្ធផលកម្លាំងជំនាញ បាន​ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ៖
១. ឈ្មោះ ប៉ាវ វាំង ភេទប្រុស ឆ្នាំកំណើត ១៩៨៧ ជនជាតិឡាវ ។
២. ឈ្មោះ សុខ តាំង ភេទប្រុស ឆ្នាំកំណើត ១៩៨៧ ជនជាតិខ្មែរ (វៀតណាម)។
ចាប់យកវត្ថុតាងរួមមាន ៖ ​​សារធាតុញៀនប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់ ៤០ គ.ក្រ ៥៣០.៤០ក្រាម, រថយន្ត ១គ្រឿងពណ៌ ស ម៉ាក High Lander ។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភំ្នពេញ ចាត់ការតាមនីតិវិធី៕




Powered by Blogger.