ពលរដ្ឋខ្មែរអាចចូលទៅប្រទេសថៃ ដោយមិនចាំបាច់មានទិដ្ឋាការ និងអាចស្នាក់នៅទីនោះបានជាច្រើនថ្ងៃទៀត

ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ នេះតទៅអ្នកដំណើរដែលកាន់លិខិតឆ្លងដែនកម្ពុជា អាចចូលទៅ​ក្នុង​ប្រទេសថៃបាន ដោយមិនចាំបាច់មានទិដ្ឋាការ និងអាចស្នាក់នៅបាន ១៤ ថ្ងៃ សម្រាប់អ្នកកាន់លិ ខិតឆ្លងដែនធម្មតា និង ៣០ ថ្ងៃ សម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងលិខិតឆ្លងដែនផ្លូវការ​ នេះបើតាមស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃ ផ្សព្វផ្សាយឱ្យដឹង។

ប្រភពដដែលបញ្ជាក់បន្ថែមថា ក្នុងករណីមានបំណងស្នាក់នៅរយៈពេលវែង ត្រូវស្នើសុំទិដ្ឋាការជាមុន​នៅស្ថានទូត​ថៃប្រចាំនៅកម្ពុជា មុនធ្វើដំណើរទៅកាន់ប្រទេសថៃ៕Powered by Blogger.