សេចក្តីបំភ្លឺព័ត៍មាន របស់អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ៖

រយៈពេលថ្មីៗកន្លងមកនេះមានសាព័ត៍មាន និងបណ្ដាញទំនាក់ទំនងសង្គមមួយចំនួន បានធ្វើការ ផ្សព្វផ្សាយព័ត៌មាននៅលើ (Account Facebook ឈ្មោះ Ly congming)ដែលមានខ្លឹមសារថា ៖ តាទំពែក ជិះបញ្ច្រាស់(បំពានលើគំនូសលឿង បែងចែកទ្រូងផ្លូវ និងទិសចរាចរណ៍ផ្ទុយគ្នាហាមឆ្លងកាត់ ហាមបើកបរ បំពានលើ) ទៅពាំងគេជិះត្រូវចរាចរណ៍ លោកប្រធានការិយាល័យចរាចរណ៍ខេត្តបន្ទាយមានជ័យ ថាអត់មាន អ្នកខុសអត់មានអ្នកត្រូវ បើបែបនឹងចាំបាច់មានឆ្វេងមានស្តាំធ្វើអ្វី? អ្នកគោរពច្បាប់ចរាចរណ៍ទាំងឡាយ បើ ឆ្លងកាត់ឬទៅលេងនៅខេត្តបន្ទាយមានជ័យត្រូវប្រយ័ត្នបន្តិច) ។

បន្ទាប់ពីទទួលបានព័ត៌មានខាងលើ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូម ឆ្លើយបំភ្លឺទៅសាធារណៈជនអោយបានជ្រាបថា៖ ករណីកើតហេតុនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ វេលា ម៉ោង ១១និង៥០នាទី ស្ថិតនៅត្រង់ចំណុចភ្លើងស្តុប(៥៦A) រវាងរថយន្តម៉ាក Luxes RX330 និងរថយន្ត ម៉ាក Moning ដោយរថយន្តទាំងពីរបើកបរក្នុងទិសដៅផ្ទុយគ្នា ។

រថយន្តម៉ាក Luxes RX330 បើកបរចេញពីស្ថានីយ៍ប្រេងឥន្ធៈTotal ប្តូរគន្លងបត់ឆ្វេង ទិសដៅពីលិច ទៅកើត បំពាននឹងច្បាប់ចរាចរណ៍ផ្លូវគោកមិនប្រកាន់ស្តាំ បំពានលើគំនូសលឿងជាប់បែងចែកទ្រូងផ្លូវក្នុង ទិសចរាចរណ៍ ឈប់ក្រៅគំនូសទ្រូងផ្លូវរងចាំភ្លើងបៃតងបញ្ហាបត់ឆ្វេង ស្របពេលនោះមានរថយន្តម៉ាក Moning បានបើកបរឆ្លងស្ដុបភ្លើងបៃតងតាមគន្លងផ្លូវរបស់ខ្លួន ពីកើតមកលិច មកឈប់ពីមុខរថយន្ត Luxes RX330 មកក៏បទល់មុខគ្នា បង្កមានទំនាស់ពាក្យសម្តីនឹងកាយវិការមិនសមរម្យដាក់គ្នា ។

ដើម្បីបញ្ចៀសបាននូវការគ្រោះថ្នាក់ ការកកស្ទះចរាចរណ៍ និងអំពើហឹង្សាកើតឡើង សមត្ថកិច្ច នគរបាលចរាចរណ៍ខេត្ត បានធ្វើការសម្របសម្រួលពន្យល់ណែនាំ ស្តីពីសុវត្ថិភាពចរាចរណ៍ដល់ភាគីទាំងពីរ អោយយល់ពីច្បាប់ចរាចរណ៍ផ្លូវគោក និងអោយមានការយោគយល់អាធ្យាស្រ័យចេះអត់ឱន . អនុគ្រោះលើ កំហុសខុសឆ្គងបន្តិចបន្តួចចំពោះអ្នកបើកបរដែលបំពានច្បាប់ ។

ក្នុងនាមអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមអំពាវនាវដល់គ្រប់មជ្ឈដ្ឋាន សារព័ត៌មាន និងអ្នកប្រើប្រាស់ប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គមទាំងអស់ ក្នុងការបញ្ចេញមតិ សូមអោយ មានក្រមសីលធម៌ វិជ្ជាជីវៈរបស់ខ្លួន ជៀសវាងប៉ះពាល់ដល់ការខិតខំប្រឹងប្រែង កិត្តិយសសេចក្ដីថ្លៃថ្នូររបស់ នគរបាល ដែលកំពុង រក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ។

សេចក្ដីបំភ្លឺព័ត៌មានខាងលើ សូមសាធារណៈជន និងអ្នកប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមទាំងអស់ ជ្រាបជាព័ត៌មាន ។



Powered by Blogger.