សត្វជ្រូកព្រៃវ័ធខ្វេះបុរសម្នាក់រងរបួសធ្លាយពោះវៀន នៅព្រៃមេត្តាធម្មជាតិ

កំពង់ស្ពឺ ៖ លោក ឃន សារឹត ជាអ្នកចូលរួមក្នុងការថែរក្សាការពារព្រៃឈើ សត្វព្រៃ នៅព្រៃមេត្តាធម្មជាតិដ៏សកម្មម្នាក់ ត្រូវបានសត្វជ្រូកព្រៃវ័ធខ្វេះបណ្តាលឲ្យរងរបួសធ្លាយពោះ កាលពីរសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ នៅក្នុងព្រៃមេត្តាធម្មជាតិ ចំណុចភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

លោក ឃន សារឹត ដែលគេស្គាល់ថា ជាអ្នកចូលរួមក្នុងការថែរក្សាការពារព្រៃឈើ សត្វព្រៃ នៅព្រៃមេត្តាធម្មជាតិដ៏សកម្មម្នាក់ រងរបួសធ្ងន់ធ្ងរ ធ្លាយពោះវៀន របួសរយះដៃជើង ។


តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ មានសត្វឆ្កែរបស់ព្រានមួយហ្វូងដេញព័ទ្ធខាំសត្វជ្រូកព្រៃ ស្រែកទ្រហឹងកងរំពងពេញព្រៃ ហើយសត្វជ្រូកព្រៃព្យាយាមរត់គេចពីហ្វូងឆ្កែ ចូលទៅផ្ទះ ជាជម្រករបស់ជនរងគ្រោះស្នាក់នៅ ឃើញដូច្នោះ ដោយខ្លាចជ្រូកព្រៃខាំប្រហារសត្វស្រុកដែលចិញ្ចឹម ជនរងគ្រោះក៏ស្រែកបង្អើលឲ្យសត្វជ្រូកព្រៃចេញ ស្រាប់តែរត់បំបុកជនរងគ្រោះ ដួលផ្ងារជើង វ័ធខ្វេះ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ។ ក្រោយកើតហេតុ ត្រូវបានអ្នកភូមិជួយ នាំយកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យ ៕






Powered by Blogger.