បុរសម្នាក់ ធ្វើអត្តឃាតខ្លួនឯង ដោយជិះម៉ូតូ វ៉ារថយន្ត រួចឈប់ម៉ូតូដើរចូលអោយរថយន្តកិនស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ

បន្ទាយមានជ័យ៖ បុរសម្នាក់ មិនដឹង មានវិបត្តិអី ស្រាប់តែរជិៈម៉ូតូ វ៉ារថយន្តរួចឈប់ម៉ូតូដើរចូលរថយន្តកិនបែកក្បាលស្លាប់ ទំនងបែបមានវិបត្តិផ្លូវចិត្ត ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១០.០០ព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ នៅចំណុចផ្លូវក្រវ៉ាត់ព្រំដែនប្រជាពលរដ្ឋហៅផ្លូវទំនប់ក៏៥ ក្នុងភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

បុរសខាងលើនេះ ឈ្មោះ ឡៃ អះស្នា អាយុ២៨ រស់នៅក្នុងភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

អ្នកឃើញហេតុការណ៍បានប្រាប់ថា៖ បុរសខាងលើនេះមុនពេលកើតហេតុបានជិៈម៉ូតូម៉ាកសង់ឌ្រីម ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប.1AD-4621 ធ្វើដំណើរពីជើងទៅត្បូង ស្រាប់តែឡើងវ៉ារថយន្តក្រឡុកស៊ីម៉ង់ត៌មួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ5A-3148 រួចចតម៉ូតូនៅខាងឆ្វេងដៃ ដើរអោនៗ ទៅអង្គុយពីមុខរថយន្តត្រូវរថយន្តកិនបែកក្បាលស្លាប់តែម្តង។

ប្រពន្ធជនរងគ្រោះ បានប្រាប់ថា៖ ប្តីមួយរយៈនេះមិនដឹងកើតអ្វីនោះទេ និយាយប្លែកៗ ហើយសុំលុយទិញថ្នាំលេបសម្លាប់ខ្លួន តែមិនចាប់អារម្មណ៍ ស្មានតែប្តីនិយាយលេង ក៏ឲ្យលុយ២ម៉ឺនរៀលទៅ តែបែរជាគាត់ដើរចូលឡានសម្លាប់ខ្លួន។

ក្រោយពេលកើតហេតុ កម្លាំងនគរបាលជំនាញចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចុះមកវាស់វែង ធ្វើកំណត់ហេតុ ចំណែកសាកសពត្រូវបានសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណីយ៍នៅគេហដ្ឋាន៕
Powered by Blogger.