រយៈពេល ៣ថ្ងៃ នៃបុណ្យចូលឆ្នាំ​ មានភ្ញៀវជាតិ​ និងអន្តរជាតិដើរកម្សាន្តជាង៦​៥​ម៉ឺននាក់​នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖​ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ​ រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី​ ១៤​ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣មានភ្ញៀវជាតិ​ និងអន្តរជាតិមកកម្សាន្តក្នុងខេត្តបន្ទាយមានជ័យប្រមាណជាង​ ៦៥ម៉ឺននាក់​។

លោក ឈឿន សេរីវុធ ប្រធានមន្ទីទេសចរណ៍ខេត្តបន្ទាយមានជ័យបានឱ្យដឹងថា​ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះប្រជាពលរដ្ឋដែលមកលេងកម្សាន្តគោលដៅទេសចរណ៍ខេត្តបន្ទាយមានជ័យច្រេីនជាងគេគឺរួមមាន៖​ ១.សួនមានជ័យក្រុងសិរីសោភ័ណដែលមកលេងរាំកម្សាន្តដែលរដ្ឋបាលខេត្តរៀបចំឡើងបាញ់ពពុះទឹកសាប៊ូនិងបាញ់ទឹកទទួលនំបញ្ចុកដល់ភ្ញៀវ ២.ប្រាសាទបន្ទាយឆ្មា​ ស្រុកថ្មពួក​ មកលេងកម្សាន្តល្បែងប្រជាប្រិយ៍ ៣.រាំលេងតាមដងផ្លូវមានរថយន្តបាញ់ទឹក ៤.អាងត្រពាំងថ្មស្រុកភ្នំស្រុកភ្ញៀវមកលេងទឹកដែលជាអាងអភិរក្សសត្វដែលកម្រ ៥.អាងជើងគ្រុសស្រុកថ្មពួក ៦.ប្រាសាទបន្ទាយទ័ពស្រុកថ្មពួក ៧.ប្រាសាទមេបុណ្យ ៨.ការរាំលេងកម្សាន្តតាមដងផ្លូវក្រុងប៉ោយប៉ែត និងតាមបណ្តាវត្តអារាមក្នុងខេត្តបន្ទាយមានជ័យ។

លោកបន្តថា​ រយៈពេល៣ថ្ងៃមានភ្ញៀវជាតិ​ និងអន្តរជាតិមកលេងកម្សាន្តក្នុងខេត្តបន្ទាយមានជ័យមានចំនួន៦៥០.០១៣នាក់​ ក្នុងនោះមានភ្ញៀវជាតិចំនួន៦៤៨.៤៧១នាក់​ និងភ្ញៀវអន្តរជាតិមានចំនួន១.៥៤២នាក់​ ដែលភាគច្រេីនជាជនជាតិចិន​ ថៃ​ និងឥណ្ឌូនេស៊ី៕





Powered by Blogger.