Elon Musk កែប្រែចំណុចធំ១ ក្នុងបណ្តាញសង្គម Twitter បន្ទាប់ពីបានចូលកាន់កាប់ទាំងស្រុង

មហាសេដ្ឋី Elon Musk ចូលកាន់កាប់បណ្តាញសង្គមយក្ស Twitter ទាំងស្រុងហើយ បន្ទាប់ពីបានទិញក្នុងតម្លៃ ៤៤ពាន់លានដុល្លារអាមេរិក។

ក្រោយចូលកាន់កាប់បណ្តាញសង្គម Twitter ទាំងស្រុង លោក Elon Musk បានកែប្រែចំណុចមួយមុនគេ នោះគឺការយកថ្លៃសេវា ៨ដុល្លារក្នុងមួយខែសម្រាប់គណនីដែលចង់បានសញ្ញាគ្រីសពណ៌ខៀវ Blue tick។ សញ្ញាគ្រីសពណ៌ខៀវនេះ ត្រូវបានគេប្រើប្រាស់សម្រាប់គណនីផ្លូវការរបស់តារាចម្រៀង តារាសម្តែង តារាបាល់ទាត់ និង អ្នកនយោបាយជាដើម ដោយក្នុងពេលបច្ចុប្បន្នគឺមិនគិតថ្លៃសេវានោះទេ (free of charge)។


មហាសេដ្ឋីមានជាងគេលើលោករូបនេះ បានបញ្ជាក់ថា អ្នកដែលបានបង់ថ្លៃឱ្យ Twitter គឺមានអទិភាពក្នុងការប្រើប្រាស់ខ្ពស់ជាងអ្នកប្រើ ហ្វ្រីៗ។ Twitter ដែលមាននិមិត្តសញ្ញារូបចាបខៀវជាសម្គាល់ អាចនិយាយបានថាជាបណ្តាញសង្គមដ៏ធំមួយដែលមានអ្នកប្រើប្រាស់រាប់សិបលាននាក់នៅជុំវិញពិភពលោក និងជាគូប្រជែងរបស់ Facebook ផងដែរ។ លោក Elon Musk បានទិញយកបណ្តាញសង្គមមួយនេះក្នុងតម្លៃ ៤៤ពាន់លានដុល្លារអាមេរិក៕


Powered by Blogger.