គម្រោងការណ៍បោកប្រាស់ Ponzi កំពុងតែរីករាលដាលនៅក្នុងប្រទេសកម្ពុជា​ វាគឺជា​ OL Football

ពិចារណាតាមការគួបងប្អូន ពីយុទ្ធសាស្ត្រ ទីផ្សារ មួយនេះ ។ នេះបើយោងតាមផេក The Kanitha Show បានពន្យល់ យ៉ាងក្បោះក្បាយ ។

សូមបងប្អូនទាំងអស់គ្នាប្រុងប្រយ័ត្នផង​ នៅពេលនេះគម្រោងការណ៍បោកប្រាស់ Ponzi កំពុងតែរីករាលដាលនៅក្នុងប្រទេសកម្ពុជា​ វាគឺជា​ OL Football

គម្រោងការណ៍នេះគឺគេព្យាយាមស្វែងរកអតិថិជនថ្មីឱ្យដាក់លុយចូលដេីម្បីយកលុយហ្នឹងផ្ដល់ជាការប្រាក់ទៅឱ្យអតិថិជនចាស់​ ដល់ពេលណាដែលគេរកអតិថិជនថ្មីលែងបានទៀតគឺ OL Football ហ្នឹង​ នឹងគ្មានលុយពីណាមកផ្ដល់ការប្រាក់ឱ្យអតិថិជនចាស់ទៀតទេ​ ព្រោះក្រុមហ៊ុននេះគ្មានទៅរកសុីអ្វីបានចំនូលចូលលុយរាប់ពាន់លានដុល្លារដេីម្បីយកមកចែកជូនអតិថិជននោះទេ ។

នៅលេីលោកយេីងនេះគ្មានលុយណាបានមកដោយងាយៗបែបនេះទេ

សម្រាប់បងប្អូនដែលកំពុងតែលេង OL Football នេះប្រហែលជាមិនបានដឹងទេថានេះគឺជាគម្រោងការណ៍បោកប្រាស់ Ponzi
គោលដៅរបស់ខ្ញុំគ្មានចេតនាចង់ឱ្យបងប្អូនណាម្នាក់ខាតបង់លុយកាក់អស់នោះទេ​ ខ្ញុំគ្រាន់តែចង់និយាយប្រាប់បងប្អូនអំពីរឿងការពិតតែប៉ុណ្ណោះ​ ខ្ញុំគ្រាន់តែចង់ការពារដល់បងប្អូន​ គម្រោងការណ៍បែបហ្នឹងយូរៗទៅវានឹងដួលរលំហេីយ​ ដូចគម្រោងការណ៍ Ponzi ផ្សេងៗទៀតទាំងអស់ទូទាំងពិភលោកអញ្ចឹង 100% វានឹងដួលរលំនៅថ្ងៃណាមួយ ។




Powered by Blogger.