ទុក្ខជាន់ទុក្ខ! តួកគី និងស៊ីរី ជួបគ្រោះរញ្ជួយដីថ្មីមួយទៀត សម្លាប់មនុស្សអស់៣នាក់ ខណៈលើកមុនជាង៤ម៉ឺននាក់ តែជាងពីរសប្ដាហ៍ប៉ុណ្ណោះ
តួកគី-ស៊ីរី ៖ ការរញ្ជួយដីមួយទៀតបានវា.យប្រហារតំបន់ព្រំដែននៃប្រទេសតួកគី និងស៊ីរី កាលពីថ្ងៃច័ន្ទ ត្រឹមតែ២សប្តាហ៍ បន្ទាប់ពីតំបន់នេះត្រូវបានបំផ្លិចបំផ្លាញដោយការរញ្ជួយដីដ៏ធំដែលបានសម្លា.ប់មនុស្សជាង៤៧.០០០នាក់។
នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣
ការរញ្ជួយដីលើកនេះមានកម្រិត ៦.៤រុិចទ័រ មានចំណុចរំញ័រនៅក្នុងខេត្ត Hatay ស្ថិតនៅភាគខាងត្បូងប្រទេសតួកគី បណ្តាលឱ្យមនុស្ស៣នាក់បានស្លា.ប់ និងជាង២០០នាក់រងរបួស នៅក្នុងប្រទេសតួកគី និងស៊ីរី។
អភិបាលក្រុង Hatay លោក Lutfu Savas បានប្រាប់ទូរទស្សន៍ក្នុងស្រុក ថា លោកបានទទួលរបាយការណ៍អំពីមនុស្សមួយចំនួនដែលជាប់គាំងនៅក្រោមគំនរបាក់បែក បន្ទាប់ពីរញ្ជួយដីចុងក្រោយនេះ។
សូមរំលឹកថា ចំនួនអ្នកស្លា.ប់ដោយសារការរញ្ជួយដីកាលពីពីរសប្តាហ៍មុនបានកើនឡើងដល់ ៤៧,០០០នាក់នៅក្នុងប្រទេសទាំងពីរ ហើយត្រូវបានគេរំពឹងថានឹងកើនឡើងបន្ថែមទៀត ដោយមនុស្សជាច្រើននៅតែបា.ត់ខ្លួនរកមិនទាន់ឃើញ៕
Post a Comment