អត្ថន័យ​មេដាយស៊ីហ្គេម​​ឆ្នាំ​២០២៣ នៅកម្ពុជា

អត្ថន័យ​មេដាយស៊ីហ្គេម និងការរចនា​មេដាយ​ស៊ីហ្គេម​លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជានោះ ក្រសួង​អប់រំ​ យុវជន ​និងកីឡា បាន​បកស្រាយបញ្ជាក់​នូវអត្ថន័យ​ពិសេស​ពីមេដាយ​ស៊ីហ្គេម ដូចខាងក្រោម៖

-មេដាយ​ស៊ីហ្គេម​ឆ្នាំ២០២៣ ផលិតនៅ​ប្រទេស​សិង្ហបុរី ដែល​ធ្វើពី​ដែកពិសេស​បំផុត។ រូបរាង​មេដាយ​ល្អប្រណីត​គួរឱ្យចាប់​អារម្មណ៍ និង​ល្អឯកមួយ។

-រូបភាពវិមានឯករាជ្យ តំណាងឱ្យឯករាជ្យជាតិ។ រូបភាពវិមានឈ្នះៗ តំណាងឱ្យនយោបាយឈ្នះ-ឈ្នះ ដែលនាំឱ្យប្រទេសជាតិសុខសន្តិភាពបរិបូរណ៍រុងរឿង និងអភិវឌ្ឍលើគ្រប់វិស័យ។ រូបភាពធំកណ្ដាលគឺពហុកីឡដ្ឋានជាតិមរតកតេជោដែលតំណាងឱ្យសមិទ្ធផលកីឡាថ្មីសន្លាងដ៏ប្រណីតភាពព្រមទាំងមានរចនាបថពិសេសៗទៀត។

-នៅផ្នែកម្ខាងទៀតជារូបភាពនៃឡូហ្គោស៊ីហ្គេម ២០២៣ ដែលមានរូបនាគ៤ដែលតំណាងឱ្យភាពអស្ចារ្យរុងរឿងនៃទឹកដីកម្ពុជាដែលសម្បូរទៅដោយសម្បត្តិធម្មជាតិ។ នៅជុំវិញនិម្មិតសញ្ញាកីឡាមានផ្ការំដួលដែលជាផ្កាតំណាងជាតិ៧ទង តំណាងឱ្យថ្ងៃ៧មករា។

សូមជម្រាប​ថា ព្រឹត្តិការណ៍កីឡា​ស៊ីហ្គេម លើកទី៣២ នៅប្រទេសកម្ពុជា នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៥ ខែឧសភា ដល់​ថ្ងៃ​ទី១៧ ខែឧសភា ឆ្នាំ២០២៣ ដោយមាន ៣៧ប្រភេទកីឡា ​(កីឡាសម្ដែង ១ប្រភេទ) ត្រូវ​បាន​ដាក់​ឱ្យ​ប្រកួត៕

Powered by Blogger.