អាជ្ញា​ធរ​ខេត្តក្រចេះ និង​អង្គការ WWF រៀបចំ​បុណ្យ​ផ្សោត​ ដើម្បីរំលឹកឱ្យ​ចង​ចាំ​​និងការពារ​​

ខេត្ត​ក្រចេះ ៖ ដើម្បី​បណ្តុះ​ស្មារតី​ក្មេង​ជំនាន់​ក្រោយ អោយ​ស្គាល់​សត្វ​ផ្សោត និង​ចេះ​ស្រលាញ់​ធន​ធានធម្មជាតិ​ដែល​មាន​ស្រាប់ ហើយ​ជួយ​ការពារ​ថែរក្សា​កេរ្តិ៍​ដំណែល​មាន​ស្រាប់​អោយ​ស្ថិតស្ថេរ​គង់​វង្ស​ជា​និរន្តរ ខណ្ឌ​រដ្ឋបាល​ជលផល​ក្រចេះ សហ​ការណ៍​ជាមួយ​អង្ការ​WWF បាន​រៀបចំ​ពិធី​បុណ្យ​ផ្សោត​កាល​ថ្ងៃ​ទី​០២ កុម្ភៈ ឆ្នាំ ២០២៣​។ ក្នុង​ពិធីបុណ្យ​ផ្សោត​នេះ​មាន​អ្នកចូលរួម​ជាង​៣០០​នាក់ ប្រារព្ធ​នៅ​ភូមិ​ក្បាល​ជួរ ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​។

លោក​ម៉ុ​ក ពន្លក នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ក្រចេះ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា កា​របៀប​ចំ​ពិធីបុណ្យ​នេះ​ឡើង គឺ ដើ​ម្បី​ផ្សា​ភ្ជាប់​ប្រពៃណី ជំនឿ សាសនា ទៅ​នឹង​ការ​អភិរក្ស​ធនធានធម្មជាតិ ឧទ្ទិស​ផលបុណ្យ​ដល់​សត្វ​ផ្សោត​ដែល​ងាប់​ដោយសារ​ការ​ជាប់​មង ស​ន្ទួ​ច ឧបករណ៍​ឆក់ និង​ងា.ប់​ដោយ​សារ​មូលហេតុ​ផ្សេង​ៗ​ទៀត​។



ជា​ពិសេស ដើម្បី​អប់រំ​ផ្សព្វផ្សាយ​ដល់​ប្រជាជន​ដែល​រស់នៅ​តំបន់​អន្លង់​ផ្សោត និង​រស់នៅ​ក្បែរ​នោះ​អោយ​ចេះ​គោរព​ដឹងគុណ​ដល់​ទន្លេ សត្វ​ផ្សោត ត្រី និង​ជីវចម្រុះ​ជា​ច្រើន​ទៀត​។ ហើយ​ចូលរួម​ការ​ពារ​ទាំងអស់​គ្នា ដោយ​បញ្ឈប់​ការ​ធ្វើ​នេសាទ​គ្រប់​ប្រភេទ​នៅ​កន្លែង​ដែល​សត្វ​ផ្សោត​រស់នៅ និង​បញ្ឈប់​ការ​នេសាទ​ខុសច្បាប់​គ្រប់​រូបភាព​។

សូម​បញ្ជាក់​ដែរ​ថា​នៅ​ខេត្តក្រចេះ និង​ខេត្តស្ទឹងត្រែង មាន​សត្វ​ផ្សោត​ដែល​កំពុង​រស់រាន​មានជីវិត​ប្រមាណ​ជា 89​ក្បាល និង​ក្នុង​ឆ្នាំ​២០២២​កន្លង​មក ក៏​មាន​កើត​បាន​ចំនួន​05​ក្បាល និង​ស្លាប់​វិញ​វិញ​ចំនួន​11 ក្បាល ដូច្នេះ​យើង​ទាំងអស់​គ្នា​ត្រូវ​ដាច់ខាត​ការពារ​អភិរក្ស​ដើម្បី​លើក​ស្ទួយ​វិស័យ​ទេសចរណ៍​និង​ជីវភាព​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។



 ​

Powered by Blogger.