ធនាគារជាតិនៃកម្ពុជា ផ្លាស់ប្តូរគេហទំព័រផ្លូវការ ពី www.nbc.org.kh ទៅជា www.nbc.gov.kh
(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានចេញសេចក្តីជូនដំណឹង ការផ្លាស់ប្តូរគេហទំព័រផ្លូវការ របស់ធនាគារជាតិនៃកម្ពុជា ពី www.nbc.org.kh ទៅជា www.nbc.gov.kh។
ទន្ទឹមនេះ សាធារណជនអាចស្វែងរកព័ត៌មាន ទិន្នន័យ និងឯកសារច្បាប់ និងបទប្បញ្ញត្តិ ដែលស្ថិតក្រោមសមត្ថកិច្ចរបស់ធនាគារជាតិនៃកម្ពុជា នៅក្នុងគេហទំព័រថ្មីនេះ ដូចគ្នាទៅនឹងគេហទំព័រចាស់។ គួរបញ្ជាក់ថាគេហទំព័រចាស់ មានសុពលភាពប្រើប្រាស់បាន រហូតដល់ដំណាច់ឆ្នាំ២០២៣៕
Post a Comment