ឯកឧត្តម ទូច វណ្ណៈ ជួបសំណេះសំណាល និងប្រគល់អំណោយឯកឧត្តម ស សុខា និងលោកជំទាវ នៅវត្តកោះប្រាក់ ជូន ពលរដ្ឋខ្វះខាតចំនួន ៦គ្រួសារ

កណ្តាល ៖ នៅរសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ នេះ ឯកឧត្តម ទូច វណ្ណៈ រួមជាមួយព្រះវិជ័យញាណ យុង កុសល អនុប្រធានក្រុមប្រឹក្សាភិបាល ទទួលបន្ទុកប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តកណ្តាល បាននិមន្ត និងអញ្ជើញចុះធ្វើសកម្មភាពនៅវត្តកោះប្រាក់ ស្ថិតក្នុងឃុំភូមិធំ ស្រុកកៀនស្វាយ ចំនួន ៣ ដូចខាងក្រោម ៖

១. ប្រគល់អំណោយឯកឧត្តម ស សុខា ប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោកជំទាវ ជាគ្រឿងឧបភោគ-បរិភោគ និងថវិកា ជូនដល់ពលរដ្ឋជួបការលំបាកផ្នែកជីវភាព ចំនួន ៦គ្រួសារ។
២. សំណេះសំណាល និងធ្វើបទបង្ហាញអំពីសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ប្រគេនដល់ព្រះសង្ឃ និងថ្នាក់ដឹកនាំសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តកណ្តាល។
៣. ប្រគេនទេយ្យទានឯកឧត្តម ស សុខា ប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោកជំទាវ រួមមាន ៖ កាហ្វេសុខភាព និងសាប៊ូ ដល់ព្រះសង្ឃ ចំនួន ១៥អង្គផងដែរ៕




Powered by Blogger.